ដោយៈ សូរិយា
ភ្នំពេញៈ Beach Club មណ្ឌលកំសាន្តថ្មីមួយបានបើកដំណើរការនៅទឹកដីឆ្នេរអូរត្រេះ នៃក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោកជំទាវឿបនាយករដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងលោកគួច ចំរើនអភិបាល នៃគណអភិបាលខេត្តព្រះសីហនុបានអ ញ្ជើញជាអធិបតីក្នុងពិធីនេះ។
គម្រោងមណ្ឌលកម្សាន្តឆ្នេរសមុទ្រនេះ រួចមានកន្លែងលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាព ចំណតកប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន បន្ទប់សម្រាក និងសណ្ឋាគារ។
គម្រោងនេះ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ដែលជាបានបោះជំហានថ្មី ក្នុងទិសដៅទាក់ទាញភ្ញៀវទេសចក្រោយវិបត្តិកូវីដ។
លោកគួច ចំរើន បានលើកឡើងដែរថា ការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មី នៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះក៏ជាការចាប់ផ្ដើមដំបូង នៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលមួយ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាន និងកំពុងលេចរូបរាងឡើងដូចជា ផ្លូវ៣៤ខ្សែ ការពង្រីកកំពង់ផែ រោងចក្រទឹកកខ្វក់ និងទីលានចាក់សំរាមជាដើម។
ពិសេសជាងនេះ រដ្ឋក៏បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងថ្មី ដើម្បីរៀបចំខេត្តនេះឱ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕