អ្នកជំនាញ​កិច្ចការ​សង្គម​ផ្តល់យោបល់​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​ប្រុងប្រយ័ត្ន

ដោយ លក្ខិណា

ភ្នំពេញៈ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន ដែល​មិនទាន់មាន​ការគិត​ជ្រៅជ្រះ​នៅតែ​ចាញ់បោក ជន​មួយក្រុម​តូច​ដែល​យក​បណ្ដាញ​សង្គម ជា​របរ​រកស៊ី​របស់​ខ្លួន ហើយក៏​បង្កើត​រូបភាពប្លែកៗ ដើម្បី​ទាក់ទាញ​ការ Like, Share ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម ក្នុងនោះ​ជន​ឆបោក​មួយចំនួន បាន​បង្ហោះ​សារ​ដោយ​ផ្ដល់​រង្វាន់​នេះ​រង្វាន់​នោះ បើសិនជា​អ្នក​ជួយ Like និង​ Share អោយច្រើន។

ព្រោះតែ​ចង់បាន​លុយ​ពី​ជន​ឆបោក​ទាំងនោះ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​បាន​ចែកចាយ​នូវ​សារ​នោះ​ជាច្រើនលើក​ច្រើនសារ ហើយ​ថែមទាំង​ចូលទៅ​ដាក់​លេខ​ទូរ​សព្ទ​របស់ខ្លួន​ក្នុង​ប្រអប់​ផ្ដល់​មតិ ( comment ) ដោយ​រំពឹងថា នឹង​ទទួលបាន​រង្វាន់​ពី​ក្រុម​ឆបោក​ទាំងនោះ។ តែ​តាមពិត​វា​មិនមែន​ការផ្ដល់​រង្វាន់​អ្វី​នោះទេ គឺ​គ្រាន់តែ​គេ​បង្កើត​សារ​នោះ​ឡើង​ដើម្បី អោយ​ផេ​ក​របស់គេ​ល្បី​ហើយ​យកទៅលក់​បន្ត ឬក៏​ទៅធ្វើ​អាជីវកម្ម​ពី​ផេ​ក​នោះ​ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J Qouch បានផ្តល់​យោបល់​ដល់​ក្រុមយុវជន ដោយ​ឈប់​ចំណាយពេល​វេលា​អត់​ប្រយោជន៍ ហើយ​ស្វែងរក​ពេលវេលា​ណា​ដែលមាន​ប្រយោជន៍ អាចបង្កើត​អ្វី​ធ្វើអោយមាន​ចំណូល​របស់ខ្លួន។

លោក​បាន​លើកឡើងថា “គ្មាន​អ្នកមាន​ណា​ម្នាក់​លេង​បណ្ដាញ​សង្គម ដាច់​យប់ គ្មាន​អ្នកមាន​ពិតប្រាកដ​ណា​ដើរលេង​ដាច់​យប់ ដោយ​គ្មាន​ប្រយោជន៍​នោះទេ” ។ លោក​បន្តថា “ពេលវេលា​ណា​ក៏​ជា​ពេលវេលា សម្រាប់​រកលុយ​របស់​គេ​ដែរ មិន​ថា​យប់​ឬក៏​ថ្ងៃ ហើយ​គេច​ង់​ឲ្យ​ពេលវេលា​មួយថ្ងៃ​កាន់តែ​យូរ​ទៀត ដើម្បី​មាន​ពេល​ក្នុង​ការធ្វើការងារ​រក​ចំណូល​បន្ថែម” ។

អ្វីដែល​ជាក​ត​សម្គាល់​ក្នុងប្រទេស​កម្ពុជា អ្នកមានថ្មីៗមួយចំនួន មានបាន​ដោយសារតែ​យក​ហ្វេ​ស​ប៊ុ​ក ធ្វើជា​សមរភូមិ​ក្នុង​អាជីវកម្ម ដែល​សំដៅ​ដល់​អ្នកលក់​អន​ឡាញ ហើយ​ពួកគេ​តែងតែ​សម្ញែង នូវ​សម្ភារៈទំនើបៗតាម​អន​ឡាញ ដើម្បីអោយ​អ្នកលេង​បណ្ដាញ​សង្គម​ជ្រួលជ្រើម និង​ចង់​ធ្វើ​អ្វីដែល​គេ​ធ្វើ​ដែរនោះ ។

បើតាម​អ្នករកស៊ី​បង្កើត និង​លក់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​មួយចំនួន គឺមាន​ល្បិច​ជាច្រើន​ដើម្បី​ទាក់ទាញ​ប្រយោជន៍ ពី​អ្នកលេង​បណ្ដាញ​សង្គម ដែល​មិនមាន​ការគិត​ជ្រៅជ្រះ តាមរយៈ​ការ​បង្ហោះ​រូបភាព​ទាក់ទាញ​នានា ដើម្បី​ទទួល​បានការ​មេដៃ ( like ) និង​ធ្វើអោយ​ផេ​ក​របស់គេ​ល្បី​លឿន ហើយ​អាច​លក់បាន​ក្នុងតម្លៃ​ខ្ពស់​ផងដែរ គឺ​អាស្រ័យទៅលើ​ចំនួន​អ្នក​ចូលចិត្ត​ច្រើន​ឬ​តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here