តើ​បញ្ហា​អ្វីខ្លះ​ដែល​រារាំង​មនុស្ស​មិនអាច​ក្លាយជា​អ្នកមាន​ប្រាក់​ច្រើន?

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ មនុស្ស​ភាគច្រើន​គិតថា​ការ​មាន​ប្រាក់​ច្រើន គឺជា​សុបិន​របស់​ពួកគាត់​ហើយ​ចង់​ក្លាយជា​អ្នកមាន ប៉ុន្តែ​បញ្ហា​មួយចំនួន​បាន​រារាំង​ការសម្រេចបាន​ក្តី​សុបិន​របស់​ពួកគេ។

លោក Brian Tracy អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​មួយរូប​ផ្នែក​អភិវឌ្ឍន៍​សមត្ថភាព និង​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយរូប បានលើកឡើង​ពី​មូលហេតុសំខាន់ៗចំនួន ៥ ដែល​រារាំង​មិន​ឲ្យ​មនុស្ស​ក្លាយជា​អ្នកមាន​ដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១ មនុស្ស​ទូទៅ រស់នៅក្នុង​សង្គម​ឬ​បរិយាកាស​មួយ ដែល​មិនមាន​អ្នកមាន​នៅក្បែរ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ មិនដឹងថា​អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗ ក្លាយជា​អ្នកមាន​បាន។

ទី២ មនុស្ស​ទូទៅ មិន​ហ៊ាន​សម្រេចចិត្ត​ធ្វើ ទោះបី​ពួកគេ​បាន​អាន ឬ​បានទទួល​ដំបូន្មាន​ពី​មនុស្ស​ជោគជ័យ​ក៏ដោយ។

ទី៣ មនុស្ស​ទូទៅ មិន​ព្រម​ចាប់ផ្តើម​ធ្វើ​ឥឡូវ​ភ្លាម​ទេ ចេះតែ​គិតថា​ចាំ​ដល់ពេលនេះ​ចាំ​ធ្វើ ចាំ​ដល់​ពេលនោះ​ចាំ​ធ្វើ។

ទី៤ មនុស្ស​ទូទៅ ពេញចិត្ត​តែ​នឹង​របស់​ចំពោះមុខ ចាយវាយ​ដើម្បី​សប្បាយ​រយៈពេល​ខ្លី និង​ទី៥ មនុស្ស​ទូទៅ ខ្វះ​ទស្សនវិស័យ​ទៅ​អនាគត មិនដឹងថា​អ្វី​គួរ​ធ្វើ អ្វី​មិនគួរ​ធ្វើ ដើម្បី​សម្រេច​ទៅ​ដៅ​អនាគត៕

ប្រែ​សម្រួល​ដោយ salarean.com

LEAVE A REPLY

Please enter your comment!
Please enter your name here