ខេត្តព្រះសីហនុចាប់ផ្តើមស្រូបទាញភ្ញៀវទេសចរណ៍ចាតិ អន្តរជាតិច្រើនជាងគេនៅទូទាំងប្រទេស

ដោយៈ សុធារី

ភ្នំពេញៈ ក្នុងឱកាសចុងសប្តាហ៍កន្លងមក ខេត្តព្រះសីហនុបានទទួលស្វាគមន៍ភ្ញៀវទេសចរច្រើនបំផុតមានចំនួន ៣៤,៣០៦នាក់ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ គឺថ្ងៃទី១៣និង១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះតែប៉ុណ្ណោះ។

តាមរយៈតួលេខដែលបញ្ចេញដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរដើរទស្សនាកម្សាន្តសរុប១៨០,២៩៦នាក់ ក្នុងនោះមានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ ក្នុងនោះខេត្តព្រះសីហនុ ស្ថិតនៅក្នុងលំដាប់ទី១ មានចំនួន៣៤,៣០៦នាក់ តាមដោយ រាជធានីភ្នំពេញ៣២,០៣៤នាក់ ខេត្តកំពត១៦,០០៧នាក់ ខេត្តពោធិ៍សាត មានចំនួន ១៥,៥០៨នាក់ និងខេត្តសៀមរាប១៣,១០៤នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់សំគាល់តួលេខខាងលើ មានការកើនឡើងប្រមាណ៣,២៩% ធៀបនឹងសប្តាហ៍កន្លងមក។

រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួន ទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះ។

បន្ថែមពីនោះទៀត អនុវត្តតាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤នេះ សម្រាប់ទេសចរអន្តរជាតិ និងអ្នកដំណើរចាក់វ៉ាក់សាំង ក្រសួងទេសចរណ៍ នឹងប្រជុំពិនិត្យមើលឡើងវិញ អំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដាអប្បបរមា (SOP) លើគ្រប់សេវាដែល ក្រសួងទេសចរណ៍ បានដាក់ចេញនាពេលកន្លងមក ដើម្បីកែសំរួលឱ្យបានសមស្រប ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឱ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និងខ្លាំងខ្លាថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here