ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារហត្ថាបានបើកសម្ភោធ ការិយាល័យរបស់ខ្លួននៅខេត្តព្រៃវែងនៅថ្ងៃទី១៣ វិច្ឆិកានេះ។
លោកជា សុមេធីអភិបាលខេត្តព្រៃវែងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា លោក និងលោកអភិបាលរងខេត្ត បានចូលរួមអបអរសាទរ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារវឌ្ឍនៈសាខាខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមសម្ភោធសាខាធនាគារវឌ្ឍនៈ ដែលស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

លោកបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ ធនាគារវឌ្ឍនៈទាំងអស់ ដែលបានពង្រីកសេវាកម្ម ធនាគារវឌ្ឍនៈ សាខាខេត្តព្រៃវែង ទូលំទូលាយ ជួយឆ្លើយតបបន្ថែមទៅនឹងតម្រូវការចាំបាច់នានា របស់អ្នកវិនិយោគ អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍនៅក្នុងខេត្តព្រៃវែងផ្ទាល់ផងដែរ។

ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមសហការបង្កលក្ខណៈងាយស្រួល ដល់ធនាគារវឌ្ឍនៈ ដើម្បីរួមចំណែកជំរុញកំណើនវិនិយោគ ក្នុងស្រុកលើសេវាកម្មធនាគារពាណិជ្ជកម្មគ្រប់ប្រភេទ ជាពិសេសសម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលផងដែរ៕







