AirAsia រំពឹងការងើបឡើងនូវអាជីវកម្មអាកាសចរណ៍ក្នុងរយៈពេល៣ខែ

ដោយ៖ សុផារី

ថៃ៖ ក្រុមហ៊ុន AirAsia Group ព្យាករណ៍ថា អាជីវកម្មអាកាសចរណ៍នឹងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេលបីខែ ក្រោមលក្ខខណ្ឌការបើកឡើងវិញព្រំដែនកាន់តែច្រើនក្នុងតំបន់ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក និងការធ្វើតេស្ត RT-PCR។

នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandes បាននិយាយថា ក្រុមហ៊ុនបានត្រៀមយន្តហោះ និងកម្លាំងការងាររួចហើយ ខណៈដែលតម្រូវការបានកើនឡើង។ ក្នុងនោះគ្រាន់តែការបើកឡើងវិញនៅ Langkawi ក្រុមហ៊ុន AirAsia លក់សំបុត្របានជាង៣០០,០០០។ លោកបាននិយាយថា “ប្រសិនបើព្រំដែនបើកឡើងវិញ ដោយគ្មានការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត RT-PCR ស្ថានការណ៍នឹងត្រលប់ទៅធម្មតាវិញក្នុងរយៈពេលបីខែ”។

ទោះជាយ៉ាងណាក៏ដោយ ការបើកដំណើរការឡើងវិញភាគច្រើនអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលនីមួយៗ ដែលត្រូវតែមានភាពក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅជាមួយកូវីដ-១៩ ដូចដែលធ្លាប់បានប្រឈមមុខជាមួយជំងឺSars និងជំងឺផ្សេងៗទៀតកាលពីអតីតកាល។ ជាពិសេសបន្ទាប់ពីវ៉ាក់សាំងត្រូវបានចែកចាយទូទាំងពិភពលោក ហើយថ្នាំព្យាបាលកូវីដ១៩កំពុងត្រូវបានបង្កើតឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tony Fernandes បាននិយាយថា “អាស៊ីប៉ាស៊ីហ្វិកដើរក្រោយអឺរ៉ុប និងសហរដ្ឋអាមេរិក។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយម នៅពេលដែលសិង្ហបុរី ថៃ និងប្រទេសជាច្រើនទៀតបានចាប់ផ្តើមបើកឡើងវិញ” ។ ក៏មានការរីកចម្រើនផងដែរនៅក្នុងចរាចរណ៍ក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីព្រំដែនត្រូវបានបើកដំណើរការ ខណៈដែលចំនួនជើងហោះហើរថ្មីៗនេះបានស្ទុះងើបឡើងវិញដល់៧០០ ពី៦៦ ក្នុងខែកញ្ញា។

លោកបាននិយាយថា ក្រុមហ៊ុននឹងចំណាយពេលប្រហែល៦-៩ ខែ ដើម្បីត្រលប់ទៅមានស្ថានភាពដូចមុនកូវីដ១៩ ខណៈដែលប្រទេសចិនរក្សាគោលនយោបាយគ្មានកូវីឌ១៩ដល់ចំនួួនសូន្យ ហើយនឹងក្លាយជាទិសដៅចុងក្រោយដែលបើកប្រទេសឡើងវិញ។

វិស័យទេសចរណ៍ក្នុងតំបន់មានហានិភ័យនៃការបាត់បង់បុគ្គលិកបន្ថែមទៀត ដោយមិនអាចស្តារឡើងវិញ ពីព្រោះកម្មករនឹងស្វែងរកការងារផ្សេងទៀត និងមិនវិលត្រឡប់ទៅកាន់ឧស្សាហកម្មវិញ។ ស្ថានភាពនេះនឹងបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ការងារ ជាពិសេសសម្រាប់សណ្ឋាគារ និងសួនកម្សាន្ត។
លោក Tony Fernandes បាននិយាយថាក្រុមហ៊ុនប្តេជ្ញាបន្តអត្រាប្រាក់ឈ្នួលធម្មតាសម្រាប់និយោជិតរបស់ខ្លួនក្នុងខែក្រោយ ខណៈអ្នកដែលត្រូវបានដកចេញអាចនឹងត្រលប់ទៅកាន់តំណែងរបស់ពួកគាត់វិញ នៅខែមករាឆ្នាំក្រោយ។

ក្នុងអំឡុងពេលនោះ ក្រុមហ៊ុន AirAsia បានបង្កើតក្រុមហ៊ុនឌីជីថលថ្មីចំនួនបី និងក្រុមហ៊ុនវិស្វកម្មមួយ។ ទោះបីក្រុមហ៊ុននេះគ្រោងបង្កើនប្រាក់ចំណូល៥០% ពីអាជីវកម្មឌីជីថលនៅឆ្នាំ២០២៥ក៏ដោយ អាកាសចរណ៍នៅតែជាអាជីវកម្មស្នូលដែលនឹងបន្តរីកចម្រើន។ លោក Fernandes បាននិយាយថា “មានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ ប៉ុន្តែយើងត្រឡប់មកវិញហើយ”។

លោក Colin Currie ប្រធានផ្នែកពាណិជ្ជកម្មថ្មីនៃក្រុមហ៊ុន AirAsia Group បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនរបៀបរស់នៅក្នុងអាជីវកម្មឌីជីថលនឹងកើនឡើងក្នុងអត្រាលឿនជាងមុន។ លោកបាននិយាយថា ទិន្នន័យនឹងត្រូវបានប្រើដើម្បីជួយស្វែងយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ និងបង្កើតយុទ្ធសាស្ត្រផ្តោតលើអ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here