ចង់បើកអាជីវកម្មអនឡាញ (Online Business) ត្រៀមខ្លួនសម្រាប់ហានិភ័យនេះហើយឬនៅ?

ដោយ៖ សុផារី

ភ្នំពេញ៖ អាជីវកម្មតាមអនឡាញ គឺជាការជួញដូរទំនិញ ឬសេវាកម្ម តាមរយ:ការប្រាស្រ័យទាក់ទងរវាងអតិថិជន និងអ្នកលក់ដោយប្រព័ន្ធទីផ្សារបែបឌីជីថល ឬបណ្ដាញសង្គមដែលកំពុងមានប្រជាប្រិយភាពដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម និងគេហទំព័រអនឡាញមួយចំនួនទៀត។

នាសម័យបច្ចេកវិទ្យា អាជីវកម្មអនឡាញ( Online ) បានទទួលការពេញនិយមយ៉ាងខ្លាំង តាំងពីសម្លៀកបំពាក់ គ្រឿងអលង្ការ ម្ហូបអាហារ គ្រឿងសម្អាង ។ល។ យើងអាចមើលឃើញថាអាជីវកម្មអនឡាញមានគុណសម្បត្តិជាច្រើនដូចជា ចំណាយតិច ពិសេសការធ្វើទីផ្សារដើម្បីទាក់ទងអតិថិជនក្នុងការលក់ទំនិញ ឬសេវាកម្ម ទទួលបានអតិថិជនច្រើន ព្រោះប្រជាពលរដ្ឋភាគច្រើនកំពុងតែនិយមប្រើប្រាស់បណ្ដាញសង្គមនេះ និងនិយមទិញទំនិញតាមអនឡាញផងដែរ (មិនថាអ្នកនៅតាមបណ្ដាខេត្ត ឬទីក្រុងទេ)។ ក្រៅពីនេះ មិនចាំបាច់ព្រួយបារម្ភអង្គុយចាំ មើលផ្លូវអតិថិជនអាចនឹងឆ្លងកាត់ហាងរបស់អ្នកឬអត់នោះទេ។ ចំណែក ឱកាសនៃការលក់ចេញអាចនឹងមានច្រើន ប្រសិនបើអ្នកដឹងច្បាស់ពីការផ្សព្វផ្សាយផលិតផល ការរក្សាទំនាក់ទំនងជាមួយអតិថិជន និងការរចនាផុស រូបភាព និងវីដេអូដែលមានភាពទាក់ទាញ និងអ្នកមិនចាំបាច់មានតូប និងអាចឆ្លើយតបជាមួយអតិថិជនពេលណា និងនៅទីណាក៏បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលការធ្វើអាជីវកម្មតាមអនឡាញមានគុណសម្បត្តិច្រើនដូចរៀបរាប់ខាងលើ យើងក៏អាចមើលឃើញនូវហានិភ័យដូចគ្នា ដូចជា
ទី១ ប្រឈមនឹងការខាតបង់ ដូចជាពេលមានការកម្ម៉ង់ចោល ហើយមិនយក នេះជាករណីដែលយើងឧស្សាហ៍ឃើញអាជីវករអនឡាញមួយចំនួនបានផុសពីរឿងនេះ។
ទី២ អតិថិជនមួយចំនួននិយមការមកមើលផលិតផលផ្ទាល់ ជាជាងការមើលតាមអនឡាញ ដើម្បីដឹងពីគុណភាពទំនិញកាន់តែច្បាស់ ដែលនេះអាចឲ្យលទ្ធភាពនៃការលក់អនឡាញមានការថយចុះ។
ទី៣ ទំនិញ ឬសេវាកម្មខ្លះ មិនអាចលក់តាមរយ:អនឡាញនេះទេ ឧទាហរណ៍ ឡាន ម៉ូតូ សាឡនជាដើម៕

ជារួម គ្រប់អាជីវកម្មសុទ្ធតែមាននូវចំណុចល្អ និងចំណុចមិនល្អ ព្រមទាំងហានិភ័យផងដែរ។ មុននឹងចាប់ផ្តើមអាជីកម្មណាមួយមិនថាតាមរយៈអនឡាញនិងផ្ទាល់នោះទេ សហគ្រិនគួរពិចារណាលើចំណុចគ្រប់ជ្រុងជ្រោយឱ្យបានលម្អិតនិងត្រោមចិត្តត្រៀមកាយសម្រាប់ការទទួលហានិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here