អាជីវកម្ម៤ដែលហាមឃាត់នឹងត្រូវបើកឡើងវិញនៅដើមខែធ្នូខាងមុខនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី១វិច្ឆិកា២០២១ ហើយអាជីវកម្មជាច្រើនដែលត្រូវបានហាមឃាត់ក៏ចាប់ផ្ដើមដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែនៅមានអាជីវកម្ម ចំនួន៤នៅបន្តហាមឃាត់ដដែលរួមមាន ក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ។

អាជីវកម្មទាំងនេះ ក៏នឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅក្រោយថ្ងៃទី៣០វិច្ឆិកា២០២១នេះដែរ ពោលគឺនៅដើមខែធ្នូ២០២១នេះ ។ នេះបើតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍ថា ការបើកប្រទេសឡើងវិញនេះក៏ដោយសារតែ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានកាន់តែច្រើន ធ្វើឱ្យអត្រាអ្នកឆ្លងថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងពេលអ្នកស្លាប់ដោយសារតែកូវីដ១៩ក៏បានថមថយខ្លាំងផងដែរ ។

សម្ដេចមានប្រសាសន៍បន្តថា ក្រោយការប្រកាសឱ្យបើកប្រទេសឡើងវិញឃើញថាសកម្មភាពអាជីវកម្មជាច្រើននៅក្នុងប្រទេសចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែអាជីវកម្មមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានហាមឃាត់ ។ យ៉ាងណាក្ដី ក្រោយការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយើងក៏សម្រេចថានឹងបើកទាំងអស់នូវគ្រប់អាជីវកម្មដែលត្រូវហាមឃាត់ដើម្បីឱ្យដំណើរការឡើងវិញ ដូច្នេះអាជីវកម្មដែលត្រូវបានហាមឃាត់សូមរង់ចាំ ដល់ក្រោយថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ យើងនឹងបើកឡើងវិញហើយ ។

ម្ចាស់អាជីវកម្មវិនិយោគិននិងធុរជនជាច្រើននៅក្នុងប្រទេសកម្ពុជាបានសាទរ ជាមួយនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ និងបានធ្វើឱ្យសកម្មភាពរបស់អាជីវករ វិនិយោគិន និងធុរជននៅកម្ពុជាក៏បានកម្រើកឡើងវិញជាមួយនឹងសុទិដ្ឋិនិយមខ្ពស់ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្នុងឆ្នាំ២០២១និងឆ្នាំ២០២២ខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here