ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ចំនួនបីនឹងហោះហើរជាលក្ខណៈជួលមកកម្ពុជានៅក្នុងខែវិច្ឆិកានេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ទន្ទឹមនឹងការបើកចំហជើងមេឃ និងបើកទទួលទេសចរណ៍អន្តរជាតិនៅចុងខែវិច្ចិកានេះ កម្ពុជាកាន់តែមានក្តីសង្ឃឹម ដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួន៣នឹងហោះហើរជាលក្ខណៈជួលមកកាន់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រលប់ថ្ងៃទី៤ វិច្ឆិកាកន្លងមកថា នៅខែវិច្ឆិកានេះ ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី ក្រុមហ៊ុន Bangkok Airway និងក្រុមហ៊ុន Smell Air នឹងហោះហើរមកកម្ពុជា។

លោកបន្តថា “សំបុត្រយន្តហោះអំឡុងពេលនេះ មានតម្លៃថ្លៃណាស់ ដោយការធ្វើដំណើរពីក្រុងបាងកក មកកម្ពុជាមានតម្លៃចន្លោះពី៦០០ទៅ៧០០ដុល្លារ សម្រាប់ទៅនិងមក”។លោកបន្តថា “សម្រាប់ខែ១២ខាងមុខ នឹងមានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airwayហោះហើរមកកម្ពុជា”។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខ នឹងមានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airwayហោះពីទីក្រុងបាងកក មកកាន់រាជធានីភ្នំពេញចំនួន៤លើកក្នុងមួយស​ប្តាហ៍។លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនក្នុងស្រុកឡានម៉ី ក៏គ្រោងនឹងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកកនាពេលជាមួយគ្នាផងដែរ។

លោកបន្តថា “កាលណាមានអាកាសចរណ៍ហោះហើរ ទេសចរណ៍ដើរហើយ វាជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here