ធនាគារហត្ថាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ឋធនាគារ ធំជាងគេលើពិភពលោក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារហត្ថាកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Temennos ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ឋធនាគារ ធំជាងគេនៅលើពិភពលោក ដើម្បីពង្រីកការប្រើប្រាស់ Digital Internet Banking។

ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍៍ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ វិច្ឆិកានេះថា ក្រុមហ៊ុន Temennos ជាក្រុមហ៊ុនផ្តល់សេវាកម្មស្នូលលើប្រព័ន្ឋធនាគារធំបំផុត ហេតុនេះយើងបាននិងកំពុងសហការដោយឲ្យក្រុមហ៊ុននេះជួយរៀបចំប្រព័​ន្ឋ Digital Internet Banking ដែលមានភាពឆ្លាតវៃបំផុត។

លោកបន្តថា “ប្រព័ន្ឋដ៏ទំនើប និងឆ្លាតវៃនេះ នឹងជួយអតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារបានច្រើន និងប្រើប្រាស់ប្រព័ន្ឋនេះ សម្រាប់គ្រប់គ្រងសាខាក្រុមហ៊ុនរបស់ពួកគេបានដោយរលូន”។លោកបន្តថា “ធនាគារហត្ថាកំពុងវិនិយោគលើទឹកប្រាក់ជាច្រើន ដើម្បីជួយសម្រួលដល់អតិថិជនរបស់យើង និងពង្រីកទីផ្សារទៅកាន់តំបន់ និងពិភពលោ​កនាពេលអនាគត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងុងបន្តថា ប្រព័ន្ឋ Mobile Banking ​និង Digital Banking មានសារៈសំខាន់ណាស់ ដើម្បីយើងអាចដើរទាន់ការរីកចម្រើន នៃបច្ចេកវិទ្យាលើពិភពលោក ក៏ដូចជាធ្វើបច្ចុប្បន្នភាពមុនជំនួញ ឬអាជីវកម្មរបស់យើងបានល្អប្រសើរ ដើម្បីសម្រួលការប្រើប្រាស់របស់អតិថិជន និងផ្តល់ប្រយោជន៍ដល់ពួកគេបានកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here