វិធីទិញផ្ទះដោយប្រើលុយអ្នកដទៃ

ដោយ: ម៉ាលីស

ភ្នំពេញ៖ មនុស្សមានវិធីសាស្ត្រផ្សេងៗក្នុងការទិញផ្ទះដោយអ្នកខ្លះទិញផ្ទះដោយសារតែលុយផ្ទាល់ខ្លួនសុទ្ធ អ្នកខ្លះបានប្រើលុយរបស់អ្នដទៃ។ ភាគតិចណាស់ដែលគេប្រើប្រាស់លុយ ផ្ទាល់ខ្លួនសុទ្ធសាធ ហើយវាប្រហែលជាកើតមានចំពោះតែអ្នកណាសល់លុយរឺជាមហាសេដ្ឋីប៉ុណ្ណោះ ចុះសម្រាប់អ្នកដែលមានជីវភាពមធ្យមត្រូវទិញផ្ទះយ៉ាងដូចម្ដេច?

តាមទស្សនៈរបស់លោករ៉ូប៊ឺត ធីគីយូសាគិ បានផ្ដល់គំនិតថា”អ្នកមិនគួរទិញផ្ទះដោយប្រើលុយសុទ្ធផ្ទាល់ខ្លួនទាំងអស់នោះទេ អ្នកគួរតែប្រើប្រាស់លុយសុទ្ធរបស់ធនាគារហើយស្វែងរកអ្នកដទៃជួយសង”។ មានន័យថាទិញផ្ទះដោយការប្រាក់កម្ចី របស់ធនាគារហើយរកអតិថិជន ជួយសងជំនួស។ ឧទាហរណ៍ថាអ្នកទិញផ្ទះតម្លៃ ១០ម៉ឺនដុល្លារអ្នកប្រើលុយខ្លួនឯង៣០% ស្មើនឹង៣០០០០$ ហើយអ្នកខ្ចីធនាគារ ៧០០០០$ដែលត្រូវសងរំលោះមួយខែ៥០០$រួមទាំងការប្រាក់រយៈពេល ១៥ឆ្នាំដូចនេះអ្នកត្រូវស្វែងរកអតិថិជនមកជួននឹងថ្លៃលើសពី ៥០០$។

ធ្វើបែបនេះអ្នកចំណាយលុយត្រឹមតែ ៣ម៉ឺនដុល្លារតែអាចទិញផ្ទះតម្លៃដល់ទៅ១០ ម៉ឺនដុល្លារ ជាងនេះទៅទៀតតម្លៃផ្ទះនេះនឹងកើតកើនឡើងជាប្រចាំឬតាំងពី១០% ទៅ ២០% ជារៀងរាល់ឆ្នាំ ឧបមាថាក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការទិញផ្ទះនោះឡើងថ្លៃដល់១២ ម៉ឺនដុល្លារ។ អ្នកអាចលក់ផ្ទះនោះចេញដើម្បីបានប្រាក់ចំណេញឬអ្នកអាចយកផ្ទះនោះទៅខ្ចីលុយធនាគារផ្សេងបាន ៧០%ដែលមានចំនួនទឹកប្រាក់ជាង ៨៥០០០$ យកទៅសងធនាគារមុន ៧០០០០$ ដែលបង់រំលោះរយៈពេលមួយឆ្នាំ ហើយនិងទឹកប្រាក់ថយចុះត្រឹម៦៥០០០$ ។ ដូចនេះអ្នកអាចចំណេញប្រាក់ ២០០០០ ដុល្លារតែអ្នកត្រូវដក ១០០០០$ ទៅបូកជាមួយ ៣០០០០$ គម្រប់៤០០០០$ ដើម្បីកក់ធនាគារថ្មីដែលគេតម្រូវឱ្យអ្នកបង់ ៣០% នៃតំលៃផ្ទះ ១២ម៉ឺនដុល្លារដូច្នេះអ្នកនៅតែចំណេញបាន១០០០០$។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើអ្នកអនុវត្តវិធីសាស្ត្រនេះទិញផ្ទះ ៤ ក្នុងមួយឆ្នាំអ្នកអាចចំណេញប្រាក់ ៤០០០០$សម្រាប់យកទៅកោះសាមសិបភាគរយដើម្បីទិញផ្ទះបានមួយបន្ថែមទៀតហើយវានឹងកើតមានកំណើនជាលំដាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here