ទិញមួយថែមមួយ៖ យុទ្ធសាស្ត្រលក់រយៈពេលខ្លីទាក់ចិត្តអតិថិជន ដែលអ្នកលក់មិនដែលប្រាប់អ្នក

ដោយ៖ សុផារី

ភ្នំពេញ៖ ពាក្យថាទិញមួយថែមមួយ ឬ Buy One, Get One Free (ទិញមួយបានមួយហ្វ្រី) គឺយើងចំណាយលុយក្នុងតម្លៃរបស់តែមួយ តែបានរបស់នោះដល់ទៅពីរ។ ហើយអ្នកទិញ ទាំងគេ ដែលថាមិនចូលចិត្តរបស់ហ្វ្រីនោះ។ ជាទូទៅ អ្នកទិញឲ្យតម្លៃរបស់ហ្វ្រីជ្រុល បើទោះជាវាប្រៀបមិនបាននឹងរបស់មួយទៀតដែលមានគុណភាពខ្ពស់ជាង គេបញ្ចុះតម្លៃ ហើយទាមទារការចំណាយស្មើគ្នាក៏ដោយ។ វាបង្កើតនូវភាពមួយដែលបែបប្រញ៉ាប់ៗ ដែលជម្រុញភ្ញៀវឲ្យទិញឆាប់ៗ។ វាជាយុទ្ធសាស្ត្រល្អមួយ ដែលធ្វើឲ្យភ្ញៀវចាប់អារម្មណ៍។ ហេតុម៉េចគេលក់ឡេមួយមុខថែម ១០ មុខ?គេប្រើយុទ្ធសាស្ត្រនេះដើម្បីអ្វី ក្រៅពីទាក់ទាញភ្ញៀវទៅ?
១. លាងឃ្លាំងផងចំណេញផង៖ ប្រម៉ូសិននេះមិនងាយធ្វើឲ្យអ្នកលក់អស់លុយនោះទេ។ តាមពិតទៅ វាជាយុទ្ធសាស្ត្រទីផ្សារដែលគេប្រើសម្រាប់បង្កើនលុយចំណេញផងទេ។ វាអាចជួយអ្នកលក់ឲ្យលាងឃ្លាំងចេញនូវផលិតផលដែលលក់មិនសូវដាច់លឿន តែនៅតែចំណេញ។ តាមពិតទៅការទិញមួយថែមមួយនេះ គេមិនចាំបាច់តែថែមរបស់ដូចគ្នានោះទេ។ ជួនកាលអ្នកទិញរបស់នេះ គេថែមរបស់នោះក៏មាន។ ហេតុនេះហើយ ជាជាងការបញ្ចុះតម្លៃរបស់ដែលលក់មិនសូវដាច់ គ្រាន់តែថែមវាឲ្យអ្នកទិញលើរបស់អីផ្សេង ឬ ក៏របស់ដូចគ្នានេះទិញមួយថែមមួយជាការស្រេច។

ឧទាហរណ៍ថា ផលិតផល ក មានតម្លៃ១០ ដុល្លារ និង ថ្លៃដើម២.៣ ដុល្លារ។ បើអ្នកលក់វាបញ្ចុះ៥០% អ្នកនឹងចំណេញបាន២. ៥ ដុល្លារ។ តែបើអ្នកថែមឲ្យភ្ញៀវមួយទៀតហ្វ្រីជាជាងចុះតម្លៃ៥០%វិញ តម្លៃលក់គឺ១០ ហើយថ្លៃដើមសរុបគឺ៥ ដុល្លារ និង ថ្លៃចំណេញ៥ ដុល្លារ។ អ្នកចំណេញទ្វេរដង ពីលើការប្រម៉ូសិន៥០% ព្រោះអ្នកលក់ផលិតផលបាន២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. មានការឆ្លើយតបល្អពីភ្ញៀវ៖ វាមិនពិបាកយល់ទេ ដែលថា BOGO គឺជាយុទ្ធសាស្ត្រដែលល្អសម្រាប់ទាំងអាជីវកម្ម និងអតិថិជន។ តាមរយៈការស្រាវជ្រាវ (បរទេស) បានបង្ហាញថា៦៧% នៃអតិថិជន ទទួលស្គាល់ថាពួកគេចូលចិត្ត BOGO ជាងគេក្នុងចំណោមការប្រម៉ូសិនផ្សេងៗ។ ស្របពេលដែលអតិថិជនគិតថាពួកគាត់ទទួល បានផលប្រយោជន៍ អ្នកលក់ក៏ទទួលបានប្រាក់ចំណេញគួរសម និងអតិថិជនផងដែរ។

៣. ចែកប្រាក់ចំណេញជាមួយភ្ញៀវ៖ យុទ្ធសាស្ត្រនេះជួយឲ្យអ្នកលក់លើកស្ទួយកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួន តាមរយៈការចែករំលែកការ ចំណេញជាមួយអតិថិជន ជាជាងជាមួយម្ចាស់ភាគហ៊ុន។ ភ្ញៀវដែលមិនសូវមានថវិការក៏អាចមាន លទ្ធភាពប្រើបាន ហើយថាមិនត្រូវក្លាយជាអតិថិជនយូរអង្វែងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here