ដោយ៖ សុធារី
ភ្នំពេញ៖ វីងម៉ល (WingMall) បានពង្រីកខ្លួនទៅដល់ខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ក្រោយពីដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួននៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ដោយអនុញ្ញាតឲ្យអតិថិជនអាចបញ្ជាទិញម្ហូបអាហារ និង ទំនិញផ្សេងៗពីហាងរាប់រយកន្លែងតាមរយៈស្មាតហ្វូនរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីផ្ទះ មួយការផ្តល់ជូនប្រូម៉ូកូដដ៏ច្រើនសន្ធឹកសន្ធាប់។
លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអេឡិចត្រូនិក បានមានប្រសាសន៍កន្លងមកថា៖ «ការទិញទំនិញតាមអ៊ីនធឺណិតជានិន្នាការថ្មីមួយនៅកម្ពុជា។ យើងជឿជាក់ថា វីងម៉ល មានឱកាសផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនគ្រប់រូបឱ្យពួកគេអាចកាត់បន្ថយភាពតានតឹងជាមួយបទពិសោធការទិញទំនិញនៅហាង ដោយផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ ហើយពួកគេនឹងមានពេលវេលាកាន់តែច្រើនជាមួយក្រុមគ្រួសារ និងការងារ»។
អ្នកឧកញ្ញា គិត ម៉េង ដែលជាប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍កន្លងមកថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើងនៅក្នុងគ្រាលំបាកនេះ ខ្ញុំគិតថាវាចាំបាច់ណាស់ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេដោយសាកល្បងធ្វើការងាររបស់ពួកគេឲ្យបានម្តងនៅថ្ងៃណាមួយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្ម និង ជីវិតរបស់ប្រជាជនកម្ពុជាដែលពឹងផ្អែកលើពួកគេ ក្នុងការចែកចាយផលិតផល និង ជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះ មិនថាហាលថ្ងៃក្តៅ ឬ ភ្លៀងក៏ដោយ”។
លោក សាក់សាម បានបន្តថា៖ “គោលដៅរបស់យើង គឺផ្តល់សិទ្ធិអំណាចដល់អាជីវករតូចៗអាចមានកន្លែងលក់ផលិតផលរបស់ពួកគេ និងជួយពួកគេអាចទទួលបានអតិថិជនថ្មីៗ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ យើងនឹងមិនយកតម្លៃជើងសារច្រើនហួសហេតុចំពោះហាងដៃគូយើងឡើយ។ វីង នឹងគិតកម្រៃតាមអត្រាធម្មតា និងកម្រិតសមស្របមួយ ដើម្បីទ្រទ្រង់កិច្ចការខ្លួន ហើយយើងនឹងអនុញ្ញាតឱ្យហាងដៃគូអាជីវកម្មទាំងអស់ អាចមានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ កម្មវិធីស្មាតហ្វូនវីងរាប់លាននាក់”។
វីងម៉លនឹងផ្តល់ជូនប្រូម៉ូកូដ២.៥ដុល្លារអាមេរិក សម្រាប់ការកុម្ម៉ង់ទិញ៣ដង ដោយប្រើប្រាស់ ប្រូម៉ូកូដ ‘HELLOBTB’ សម្រាប់ខេត្តបាត់ដំបង ‘HELLOKPC’ សម្រាប់ខេត្តកំពង់ចាម, និង ‘HELLOSHV’ សម្រាប់ខេត្តព្រះសីហនុ។ ថែមលើសនេះ អតិថិជនទាំងអស់ អាចរីករាយជាមួយទំនិញ និងអាហារដ៏សំបូរបែបប្រចាំខេត្តនីមួយៗ រួមទាំងទទួលបានការបញ្ចុះតម្លៃក្នុងហាងរហូតដល់ ៥០% រួមទាំងការដឹកជញ្ជូនដល់គេហដ្ឋានដោយឥតគិតថ្លៃថែមទៀត ដែលមានសុពលភាពចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕







