អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា ក្លាយជាសមាជិក UnionPay International ក្នុងការផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេនៅកម្ពុជាបានបោះជំហានអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយបានក្លាយខ្លួនជាសមាជិករបស់ក្រុមហ៊ុន UnionPay International និង ជាស្ថាប័នហិរញ្ញវត្ថុដំបូងបំផុត ក្នុងចំណោមសមាជិកផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការដាក់បម្រើ សេវាកម្មផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ ការផ្ទេរប្រាក់ទៅ កាតUnionPay ជាមួយថ្លៃសេវាពិសេសបំផុតត្រឹមតែ១ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការសម្រាប់ការវេរពីចេញ AMK Mobile App នៅបណ្តាទីផ្សា និងប្រទេសចំនួន ១២ ដូចជា វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ថៃ ឥណ្តូនេស៊ី សិង្ហបុរី ចិន ហុងកុង ម៉ាកាវ ឡាវ និង កម្ពុជា។
ក្នុងសេចក្តីប្រកាសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេបានឱ្យដឹងថា ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលុប ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដែលមានតម្រូវការវេរលុយទៅបណ្តាទីផ្សា និងប្រទេសខាងលើនេះ ចាប់ពីថ្ងៃនេះ រហូតដល់ចុង ឆ្នាំ២០២១ ។
សេចក្ដីប្រកាសឱ្យដឹងទៀតថា កិច្ចសហការនេះនឹងជាការជម្រុញបន្ថែមនូវបទពិសោធន៍ធនាគារទំនើបទាន់សម័យ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ AMK Mobile វេរលុយក្នុង និង ទៅក្រៅប្រទេសបានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងសន្សំសំចៃ តាមរយៈក្រុមហ៊ុន UnionPay International ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកដែលមានបណ្តាញកាតធំជាងគេបំផុត។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា “ការចាប់ដៃគូសហការនះគឺជាមោទកភាពមួយ របស់ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេ ដែលដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈការវេរលុយទៅកាន់ កាត UnionPay។ ក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយនេះយើងបានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិរជាច្រើនក្រោមកិច្ចសហការល្អ ជាមួយដៃគូផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ដូចជា UnionPay International ជាដើម ។
លោកបន្តថា យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលសេវាផ្ទេរទាំងក្នុង និងក្រៅប្រទេសឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការ អតិថិជនយើងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរតាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទាំងនៅក្នុង និងក្រៅប្រទេស ។
កញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិ UnionPay International នៅក្នុងប្រទេសកម្ពុជា ស្របតាមទស្សនៈវិស័យប្រទេសក្នុងវិស័យហិរញ្ញវត្ថុ និងសន្ទុះកើនឡើងនៃការកាត់បន្ថយការចរាចរណ៍ជាសាច់ប្រាក់សុទ្ធ យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាដៃគូរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលនាំមុខគេក្នុងប្រទេស ដូចជា អេ អឹម ខេ ។ យើងរំពឹងទុកថា កិច្ចសហការនេះ នឹងផ្តល់ជូនអតិថិជន អេ អឹម ខេ និងអ្នកប្រើប្រាស់កាត UnionPay នូវសេវាកម្មវេរលុយក្នុង និងឆ្លងប្រទេស លឿនរហ័ស សន្សំសំចៃ និងសុវត្ថិភាពខ្ពស់ ជាមួយបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយជាសាកលរបស់ UnionPay។ យើង ទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយ អេ អឹម ខេ ដើម្បីនំាមកជូននូវសេវាទូទាត់បែបឌីជីថលដែលនាំមុខគេ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ នេះ ជាការលើកឡើងរបស់ ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here