តើមេដឹកនាំពូកែ មានមូលដ្ឋានសំខាន់ៗអ្វីខ្លះដើម្បីឈានឡើង

ដោយៈ សុធារី

ភ្នំពេញៈ អ្នកដឹកនាំពិតប្រាកដសាងនូវទំនុកចិត្ត និងថាមពល តាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើង នូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារ ដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។

តើអ្នកដឹកនាំអស្ចារ្យ ឬមេដឹកនាំជោគជ័យ ទទួលបានភាពជោគជ័យទាំងនេះតាមវិធីណា?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ពួកគេបង្គាប់បញ្ជាលើការគិតរបស់ខ្លួន

អ្នកដឹកនាំដែលមានវិន័យប្រើប្រាស់អំណាច នៃការគិតរបស់ពួកគេទៅលើអ្វី ដែលអាចគ្រប់គ្រងបានហើយ ព្រលែងនូវអ្វីដែលមិនអាចគ្រប់គ្រងបាន។

២. ពួកគេប្ដេជ្ញាចិត្តលើភាពល្អប្រសើរ

ផ្ទុយពីភាពមានអំណួតក្អេងក្អាង ពួកគេតែងជាអ្នកសិក្សារៀនសូត្រ មិនឈប់ឈរដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងដោយផ្សារភ្ជាប់ទំនាក់ទំនង បង្ហាត់បង្រៀនចូលរួមការងារសង្គម ឬស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់។

៣. ពួកគេឲ្យតម្លៃលើពេលលំបាក

អ្នកដឹកនាំយល់ជ្រួតជ្រាបថា ក្នុងការសម្រេចមហិច្ចតាដ៏អស្ចារ្យមួយ ឧបសគ្គតែងកើតមានដោយមិនអាចជៀសផុត។ តែអ្វីដែលសំខាន់ពួកគេរៀនសូត្រ ពីបទពិសោធន៍បរាជ័យនិងបង្រៀនទៅអ្នកជុំវិញគេ។

 

៤. ពួកគេទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព

ការជម្រុញបំផុសបំផុលទឹកចិត្តបុគ្គលិក ជាមួយការអាណិត ស្រឡាញ់ និងភាពស្មោះត្រង់របស់ខ្លួន គឺជាអត្តចរិតដ៏សំខាន់ដែលអ្នកដឹកនាំគ្រប់រូបត្រូវមាន។

៥. ពួកគេពង្រីកការជឿជាក់របស់ខ្លួន

មិនថាអ្នកក្រោមបង្គាប់ ការស្ដាប់ដោយយកចិត្តទុកដាក់ និងការសាកសួរអ្នកទាំងនោះនឹងជួយពួកគេ ក្នុងការពង្រីកទស្សនៈរបស់ខ្លួនឲ្យទូលំទូលាយ។

៦. ពួកគេគិតទៅលើលទ្ធផលរយៈពេលវែង

ពួកគេធ្វើកិច្ចការសំខាន់ ជ្រើសការសម្រេចចិត្ត ដែលធ្វើឲ្យមានការផ្លាស់ប្តូរធំធេងលើលទ្ធផល ក្នុងរយៈពេលវែង ដែលជួយពួកគេដឹងបាននូវអនាគតពួកគេ និងក្រុមហ៊ុនពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here