សម្ដេចតេជោបង្ហាញយុទ្ឋសាស្រ្តក្នុងការជួយជម្រុញដំណើរការសេដ្ឋកិច្ច លើវិស័យទេសចរណ៍

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាមិនមានការធ្លាក់ចុះលើវិស័យឧស្សាហកម្ម និងវិស័យកសិកម្មឡើយ តែវិស័យសេវាកម្មជាពិសេសសេវាកម្មទេសចរណ៍ ភោជនីយដ្ឋាន មានផលប៉ះពាល់ធ្ងន់ធ្ងរ។

សម្តេចបានថ្លែងក្នុងពិធីប្រកាសបិទ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោបានបញ្ជាក់អំពីសេដ្ឋកិច្ចមុន នឹងកំឡុងកូវីដ១៩របស់កម្ពុជាថា “កា​លមុនកូវីដ១៩ យើងរកបាន៤០០ ទៅ៥០០លានដុល្លារ។ ក្នុងកំឡុងពេលកូវីដនេះ ការបើកដំណើរការក្នុងការស្តារសេដ្ឋកិច្ច លើវិស័យទេសចរណ៍ ធ្វើឡើងតាមរយៈ២ដំណាក់កាលឆ្នាំមុន យើងអាចរកបានប្រហែល៤០០លានដុល្លារ”។

សម្តេចបានបញ្ជាក់ថា ដំណាក់កាលទី១ រដ្ឋាភិបាលបានជម្រុញទេសចរណ៍ផ្ទៃក្នុង ដោយមើលឃើញពីសក្ដានុពលទេសចរក្នុងស្រុក ដែលសម្តេចតេជោបញ្ជាក់ថា ទេសចរជាតិមានប្រមាណ៥ ទៅ៦ លាននាក់ ក្នុងមួយឆ្នាំ ចរន្តសេដ្ឋកិច្ចបានរាយពីទីក្រុងទៅកាន់ជនបទ។ នេះជាឱកាសដែលប្រជាជនកម្ពុជាស្គាល់ស្រុកទេសកម្ពុជា និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

ដំណាក់កាលទី២ ឈានទៅកាន់ការបើកទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង តាមរយៈការទាញទេសចរបរទេស រដ្ឋាភិបាលនឹងរៀបចំផែនការលម្អិតបន្តទៀត។ កន្លងមក រដ្ឋាភិបាលបានរៀបចំឡើងសម្រាប់ក្រុងព្រះសីហនុ និងកំពុងរៀបចំសម្រាប់ខេត្តសៀមរាប ហើយអាចឈានដល់ក្រុងភ្នំពេញ។

ក្រៅពីនេះសម្តេចក៏បានបញ្ជាក់ពី គំនិតរបស់សម្តេចក្នុងការសន្សំប្រាក់បានប្រមា​ណ៣៥០០លានដុល្លារអាមេរិក។ អ្វីដែលសម្តេចចង់ធ្វើគឺ “ផ្ទុះដូចគ្រាប់មីន”។

សម្តេចបានមានប្រសាសន៍ថា “ផ្ទុះដូចគ្រាប់មីន បានសេចក្តីថា ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេបាសាក់ ដាក់ឱ្យពេញតែម្តង ដោយមិនចាំបាច់ពឹងពាក់លុយរបស់បរទេស”។

តាមរយៈការលើកឡើងរបស់សម្តេច ថវិកា៤០០លានដុល្លាអាមេរិក ត្រូវបានបោះទៅកាន់ក្រុងកំពង់សោម ចំនួន៤០០លានដុល្លារអាមេរិក បោះទៅកាន់អគ្គិសនីសម្រាប់គម្រោង៤០០ មេហ្គាវ៉ាត់ឱ្យនៅជិតទីក្រុងភ្នំពេញ។ ក្រៅពីនេះ ថវិកាប្រមាណ២០០លាន ទៅកាន់សៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here