លោកឧកញ៉ាលឹម ហេងៈរដ្ឋាភិបាលដាក់ដំណើរការគេហទំព័រKhmerSMEជាផ្កូវការ

         ដោយៈគង់ ម៉ាលីនណា

         ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍និងវិទ្យាសាស្រ្តបានដាក់ដំណើរការគេហទំព័រKhmerSMEជាផ្លូវការ ដើម្បីផ្តល់ព៌តមានដល់អតិថិជន។

ពិធីនេះមានការចូលរួមពីលោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ឋរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្តនិងនវានុវត្តន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៨ តុលានេះថា ពិធីដាក់ឲ្យដំណើរការគេហទំព័រនេះ មានការសហការពីស្ថានទូតអាល្លឺម៉ង់ តាមរយៈGIZ ដើម្បីផ្តល់ឲ្យសហគ្រាសតូច ខ្នាតតូចនិងមធ្យម ដែលអាចផ្តល់ព៌តមានឲ្យគ្នាទៅវិញទៅមក ក៏ដូចជាការទាញផលប្រយោជន៍ពីសិក្ខាសាលា ក៏ដូចជាជួយដល់អ្នកចង់ចាប់ផ្តើមជំនួញនានា។

លោកបន្តថា “គេហទំព័រនេះមិនត្រឹមតែដំណើរការផ្តល់ព៌តមានដល់អ្នកនៅក្នុងវិស័យSME ក្នុងស្រុកនោះទេ តែក៏សម្រាប់ជនបរទេសផងដែរ”។

ពិធីដាក់អោយដំណើរការជាផ្លូវការគេហទំព័រ ( Website )  KhmerSME គឺជាថ្នាលព័ត៌មានឌីជីថល បង្កើតឡើងសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីអាចស្វែងរកព័ត៌មាននៅកន្លែងតែមួយ មានជាអាទិ៍ ព័ត៌មានផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ បណ្តាញអាជីវកម្ម ហិរញ្ញប្បទាន ការបណ្តុះបណ្តាលបច្ចេកទេស និងការចាប់ផ្តើមអាជីវកម្មថ្មី។ ក្រុមហ៊ុន សហគ្រាស នឹងអាចពង្រឹងសមត្ថភាពខ្លួន និងពង្រីកវិមាត្រធុរកិច្ចរបស់ខ្លួន ក្នុងការផលិត និងផ្តល់សេវាកម្ម ប្រកបទៅដោយការប្រកួតប្រជែងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here