ដោយ: សុផារី
ភ្នំពេញ: ក្រុមហ៊ុនធនាគារ Kookmin ចូលទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ១០០%។ នេះបើតាមការប្រកាសជាផ្លូវការដោយប្រាសាក់ នៅថ្ងៃទី២៥ ខែតុលានេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ត្រូវបានអនុម័តនិងទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និងអជ្ញាធរពាក់ព័ន្ធ ទាក់ទងនឹងវិសោធនកម្ម អនុស្សរណៈ និងលក្ខន្តិកៈនូវចំណុចសំខាន់ៗ ដូចជា ការផ្លាស់ប្តូររចនាសម្ព័ន្ធភាគហ៊ុនិក ដោយផ្ទេរភាគហ៊ុន ដែលនៅសល់ ៣០% ពីក្រុមហ៊ុន LOLC international Private Limited (LOLC) ក្រុមហ៊ុន The Bank of East Asia Limited (BEA) និងក្រុមហ៊ុន ភី អេស (PSCO) ទៅឱ្យក្រុមហ៊ុនធនាគារ Kookmin Co.,Ltd (KB) និងធនាគារ Kookmin Bank Cambodia PLC (KBC)។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ពីការលាឈប់របស់ក្រុមប្រឹក្សាភិបាលចំនួន៧រូប ដោយមានការចូលរួមពីសមាសភាពក្រុមប្រឹក្សាថ្មីជំនួសវិញ ដោយមានលោក Kwi Sang JUN ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី អមដោយលោក JANG Ji Kyu និងលោក Choi Dong Hyun ជាអភិបាលនិងអភិបាលឯករាជ្យចំនួន៣រូបផ្សេងទៀត៕







