រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជិត៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលផ្សព្វផ្សាយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឲ្យដឹងថា ក្នុងសេចក្តីព្រាងច្បាប់នេះ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣២ ៥៧៦ ៨៦៦លានរៀល (ប្រហែលជាង៧៩០០លានដុល្លារ [អត្រាប្តូរប្រាក់១ដុល្លារ=៤១០០រៀល]) ត្រូវជា ២៦.៤%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៦.៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
ចំណាយថវិកាថ្នាក់ជាតិសរុបរួមមាន
• ចំណាយចរន្តថ្នាក់ជាតិ៖ កំណត់ឱ្យស្ថិតក្នុងកម្រិតចំនួន ១៩ ១១១ ៧៩៤លានរៀល ត្រូវជា ១៥.៣៨%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៩.៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
• ចំណាយមូលធនថវិកាថ្នាក់ជាតិ៖ កំណត់ឱ្យស្ថិតក្នុងកម្រិតចំនួន ១៣ ៤៦៥ ១៦២លានរៀល ត្រូវជា ១០.៨៤%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៣.២% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ថា ជាមួយនឹងគោលដៅនៃការធានាចីរភាពនៃចំណូលរបស់រដ្ឋ និងការពង្រឹងជាប្រព័ន្ធនៃប្រសិទ្ធភាពក្នុងការគ្រប់គ្រងថវិកាជាតិ ពេល រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន ភ្ជាប់ជាមួយផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តផងដែរ។ ក្នុងនោះរួមមាន
(១) យុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣
(២) យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥
(៣) យុទ្ធសាស្ត្រស្ដីពីការទម្រង់គ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here