រដ្ឋាភិបាលកម្ពុជាព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណ៧,៥លាននាក់ នៅឆ្នាំ២០៣៥

ដោយ៖ សុផារី

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលបានកំណត់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ជាច្រើនគម្រោង សម្រាប់ខេត្តទេសចរណ៍ដ៏ធំមួយនេះ។

តាមរយៈផែនការនេះ រដ្ឋាភិបាលបានព្យាករណ៍ថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិ កើនឡើងប្រមាណ៧,៥លាននាក់ ខណៈភ្ញៀវទេសចរជាតិកើនឡើងប្រមាណ១០,៩លាននាក់ ដែលនឹងបង្កើតចំណូលបានប្រមាណ៥,៩ពាន់លានដុល្លារ និងការងារដោយផ្ទាល់ប្រមាណ៩៤ម៉ឺននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីប្រកាសជាផ្លូវការនៃផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នៅក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។

លោក អូន ព័ន្ធមុនីរត្ន បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។

គម្រោងអាទិភាពមានដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង៣៨ ខ្សែ ក្នុងក្រុងសៀមរាប ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើង និង ការពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ដើម្បីទាក់ទាញទេសចរក្រោយវិបត្តិជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here