លោកឧកញ៉ាលឹម ហេងៈ ក្រោយទស្សនកិច្ចនៅកម្ពុជារបស់លោកវ៉ាង យី អ្នកវិនិយោគចិននឹងមកកម្ពុជាកាន់តែច្រើន

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រ​សាសន៍ឲ្យដឹងថា អ្នកវិនិយោគចិនបានមកកម្ពុជាបណ្តើរៗហើយ ហេតុនេះយើងសង្ជឹមថា ក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីអ្នកវិនិយោគចិននឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម កាលពីរាត្រីថ្ងៃទី១០ កញ្ញាកន្លងមកថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់១៣កញ្ញាខាងមុខនេះ មានភាពស្របគ្នាល្អណាស់ ដែលសភាជាតិរបស់កម្ពុជា បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​ ចិន ដែលនឹងដាក់ឲ្យប្រើប្រាស់ក្រោយព្រះមហាក្សត្រឡាយ ព្រហស្ថលេខា វាជារឿងអបអរសាទរមួយហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្តម គឺគាត់អញ្ជើញមកប្រគល់សំណង់អាគារពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីមិត្តចិន ដល់កម្ពុជា ដែលនឹងរៀបចំធ្វើម្ចាស់ផ្ទះកីឡស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ វាជាកិត្តិយសមួយទៀតសម្រាប់កម្ពុជា ដែលលើកមុខមាត់កម្ពុជានាពេលខាងមុខនេះ។

លោកឧកញ៉ាលឹម ហេងបានបន្តថា “ចំណងមិត្តភាពដូចដែកថែបរបស់កម្ពុជា និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន ដែលមិត្តចិនបានគាំទ្រកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនេះ ក៏ជាការបង្ហាញឲ្យវិនិយោគចិនបរទេស ពិសេសវិនិយោគិន​ចិនកាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជា”។

លោកបន្តថា “ខ្ញុំគិតថាដំណើរទស្សន​កិច្ចនេះជាផលចំណេញដ៏ធំសំរាប់កម្ពុជា ជាប្រទេសតូចមួយ ដែលមហាអំណាចដ៏ធំយក​ចិត្តទុកដាក់ក្នុងភាពជាដៃគូស្មើមុខ ស្មើមាត់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here