ដោយៈសុធា
ភ្នំពេញៈ The Grand Online Shopping Fest 2021គឺជា ពិព័រណ៍អនឡាញធំជាងគេបំផុតនៅប្រទេសកម្ពុជា សម្រាប់ការទិញលក់ទំនិញ ដែលនឹងមកដល់នៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញា ឆ្នាំ 2021ខាមុខនេះ សម្រាប់ការទិញលក់ទំនិញ ដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្ម និងអ្នកចូលចិត្តដើរទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញតាមអនឡាញវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ សហគ្រាសធុនតូច និងមធ្យមបានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ខណៈពេលដែលមនុស្សជាច្រើន បានវិវត្តន៍ខ្លួន មកកាន់វិស័យឌីជីថល នៅមានមនុស្សជាច្រើនទៀត ដែលពុំទាន់ត្រៀមខ្លួនរួចរាល់។
ការទិញទំនិញតាមអនឡាញ បានជួយជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ កាត់បន្ថយចំណាយ មានភាពងាយស្រួល និងកាត់បន្ថយការប្រាស្រ័យទាក់ទងផ្ទាល់ដែលជាហានិភ័យនៃជំងឺកូវីដ-១៩ ជាពិសេសក៌អាចបង្កើនការងារមួយចំនួននៅក្នុងសង្គម៕