អ្នកឧកញ៉ាគិត ម៉េងចូលរួមកិច្ចក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើផែនការស្តារសេដ្ឋកិច្ចឡើងវិញ

ដោយៈសុធា

ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានបន្តវេន នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលរួមកិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាមួយនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅក្នុងអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ ដោយកម្មវិធីនេះ មានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានគ្រប់ប្រទេស មន្ត្រីរដ្ឋាភិបាល និង សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានរាយការណ៍ជាផ្លូវការ ដល់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អំពីការគាំទ្ររបស់វិស័យឯកជន ចំពោះគោលដៅសេដ្ឋកិច្ចជាអាទិភាពនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានធ្វើបទបង្ហាញអំពី ចំណុចអាទិភាព វឌ្ឍនភាពការងារ អនុសាសន៍ ក៏ដូចជាសំណើនានា និងបានស្នើសុំការអនុម័តនានាពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

អ្នកឧកញ៉ាគិត ម៉េង ប្រធានបន្តវេននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងសន្ទរកថា រាយការណ៍ជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អំពីការត្រៀមលក្ខណៈធ្វើជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជានៅឆ្នាំ២០២២ ដោយបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន វិស័យសំខាន់ជាអាទិភាពរួមមាន សុខាភិបាល សេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងគម្រោងអាទិភាពផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here