រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញដំឡូងមីរបស់កម្ពុជាសរុបជិត២លានតោន

ដោយៈសហការី

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតក្នុងរយពេល៨ខែ ឆ្នាំ២០២១នេះ បរិមាណកសិផលដំឡូងមី (ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូងមី, កាកសំណល់ដំឡូងមី) ដែលនាំចេញពីកម្ពុជាសរុបចំនួនជាង១,៧លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមលទ្ធផលនៃការនាំចេញកសិផល ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ បានរៀបរាប់អំពីការនាំចេញកសិផលដំឡូងមីថា សម្រាប់ចំណិតដំឡូងមីក្រៀមមានចំនួន១ ២៨៣ ៩០៣,១២តោន (កើនឡើងចំនួន ១២,១៧%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៥២ ៨០០តោន វៀតណាមចំនួន ៤១១ ៤៥១,៥៦តោន និងចិនចំនួន ១៩ ៦៥១,៥៦តោន។

រីឯដំឡូងមីស្រស់មានចំនួន៤៦៩,៣០០តោន (ថយចុះចំនួន -៤,៦៦%) ក្នុងនោះនាំចេញទៅ ប្រទេសវៀតណាមចំនួន៣៥៥,៥៥០តោន និងប្រទេសថៃចំនួន ១១៣ ៧៥០តោន។

ប្រភពដដែលបានបន្តថា ម៉្សៅដំឡូងមីមានចំនួនជាង១៨,៧០១តោន (កើនឡើងចំនួន ៦,៣៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៦ ៣៥៨,៦០តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០តោន អ៊ីតាលីចំនួន ៥០៨,៦៤តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន ណេដឺឡែនចំនួន១៥២តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន១៣៦តោន។ ដោយឡែក កាកសំណល់ដំឡូងមី មានចំនួន ៥ ៦៦៣,៥០តោន (ថយចុះចំនួន -៣៤,២៥%) ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ពាក់ព័ន្ធតម្លៃនៃការនាំចេញកសិផលកសិកម្ម ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួនជាង៣២៣២លានដុល្លារអាមេរិក ក្នុងនោះ៖ការនាំចេញអង្ករមានចំនួន២៩១,៩២៩,៩៥០ដុល្លារ, ការនាំចេញស្រូវមានចំនួន៣៩៣,២១៩,៧៥០ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន២៥៤៧, ២៩៦,០៦៧ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here