បញ្ហាប្រឈមធំៗមួយចំនួនដែលវិនិយោគិនកកំពុងប្រឈមនៅក្នុងបរិបទកូវីដ១៩នេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងបរិបទកូវីដ១៩វិនិយោគិនធុរជន និងអាជីករទាំងក្នុង និងក្រៅប្រទេសបានជួបប្រទះនឹងបញ្ហាជាច្រើន ទៅលើមុខជំនួញការប្រកបអាជីវកម្ម និងការវិនិយោគ។ ប៉ុន្តែបញ្ហាធំៗចំនួន៣ ដែលវិនិយោគិនកំពុងប្រឈមនឹងបញ្ហាកូវីដ១៩នេះ ធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេស និងការវិនិយោគរបស់ពួកគេ។

លោកលឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime Investment Co., Ltd បានឱ្យដឹងថា បញ្ហាប្រឈមមួយចំនួន ដែលលោកបានមើលឃើញថា ការពិបាកក្នុងការធ្វើដំណើររបស់អ្នកវិនិយោគបរទេស ក្នុងការមកជួបឬមកមើលគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ កត្តានេះហើយដែលធ្វើឱ្យរាំងស្ទះ ដល់ការវិនិយោគនូវគម្រោងថ្មីៗនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងដែលមានដៃគូរចាស់ៗយូរមកហើយនោះ នៅតែបន្តដំណើរការ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅពេលវិនិយោគិនបានមកដល់ប្រទេសកម្ពុជាហើយ ពួកគេមិនអាចដើរមើលគម្រោង ឬជួបដៃគូបានភ្លាមៗទេ ពួកគេត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិនទើបអាចដែលជាកត្តារារាំងមួយទៀតដល់វិនិយោគិន”។ លោកបន្តថា “បើតាមរបាយការណ៍របស់ធនាគារពិភពលោកឃើញថា កាលពីមុនជំងឺកូវីដ១៩ប្រភេទដែលតាផ្ទុះឡើង សហរដ្ឋអាមេរិក បានបើកប្រទេសឡើងវិញ ហើយមានវិនិយោគិនជាច្រើនទៅអាមេរិក ដើម្បីរកដៃគូវិនិយោគ នៅប្រទេសរៀងខ្លួន តែក្រោយមានផ្ទុះដែលតាប្រទេសមួយចំនួនក៏បានចាប់ផ្ដើមរឹតបន្តឹងឡើងវិញ” ។

លោកបន្ថែមថា បញ្ហាប្រឈមមួយទៀត ដែលធ្វើរារាំងដល់វិនិយោគិន គឺនៅក្នុងប្រទេសកម្ពុជា ក៏បានរឹតបន្តឹងចំពោះបម្រាមគោចរ ការបិទភោជនីយដ្ឋាន បិទផ្អាកក្រុមហ៊ុនមួយចំនួននៅពេលមានកូវីដ១៩ និងបង្កភាពភ័យខ្លាច ប៉ុន្តែយើងសូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យស្ថានភាពនេះឆាប់ផុតរលត់។ លោករំពឹងថានៅពេលរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់គ្នា នឹងអាចធ្វើឱ្យស្ថានភាពកូវីដប្រសើរឡើងវិញហើយរដ្ឋាភិបាលក៏អាចបើកប្រទេសបើកសេដ្ឋកិច្ច និងធ្វើឱ្យវិនិយោគិនបរទេសនិងក្នុងស្រុកអាចស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជាបានឡើងវិញ ។

លោកបញ្ជាក់ថា បញ្ហាប្រឈមមួយទៀត គឺខាងធនាគារមានការប្រុងប្រយ័ត្នចំពោះការបញ្ចេញឥណទានទៅកាន់អតិថិជន ដើម្បីទប់ស្កាត់ហានិភ័យនៃវិបត្តិ ដែលការនេះ ធ្វើឱ្យវិនិយោគិនក្នុងស្រុកពិបាក ក្នុងការស្វែងរកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ។

ជាមួយគ្នានេះ លោកបណ្ឌិតតាន់ មុនីវណ្ណអគ្គនាយករងនៃក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុបក៏បានឱ្យដឹងផងដែរថា នៅក្នុងបរិបទកូវីដ១៩នេះ អត់មានវិស័យណាមួយគេចផុតពីវិបត្តិនិងគេចផុតពីផលប៉ះពាល់លើអាជីវកម្មនោះទេ គ្រាន់តែវិស័យខ្លះជួបប្រទះហើយអាចរកច្រកចេញឃើញ តែវិស័យខ្លះរងផលប៉ះពាល់ធ្ងន់ធ្ងរ និងនៅតែបន្តរកដំណោះស្រាយមិនទាន់ចេញនៅឡើយ ជាពិសេសវិស័យទេសចរណ៍ ដែលមើលឃើញថារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here