ការចំណាយអន្តរាគមន៍របស់រដ្ឋាភិបាលលើវិស័យ SME នឹងជួយទប់លំនឹង ផលិតកម្មក្នុងស្រុក

ដោយៈតារា

ភ្នំពេញៈ យុទ្ធសាស្រ្តផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតនូវចរន្តសាច់ប្រាក់ នៅតាមទីផ្សារ ដែលលំហូរសាច់ប្រាក់នេះ បានកំពុងជួយទប់លំនឹង ដល់សហគ្រាសធុនតូច និងមធ្យម(SME)។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១នេះថា ការចំណាយអន្តរាគមន៍រាជរដ្ឋាភិបាល គឺជាយុទ្ធសាស្រ្តដ៏ល្អរបស់រាជរដ្ឋាភិបាល ក្នុងការទប់លំនឹងសេដ្ឋកិច្ចដ៏សំខាន់ ជាពិសេសការជួយដល់ប្រជាពលរដ្ឋ ឲ្យមានលទ្ធភាពក្នុងការចាយវាយ ដែលតាមរយៈនេះ គឺជាមូលដ្ឋានដ៍សំខាន់ សម្រាប់ស្រោចស្រង់ដល់សហគ្រាសធុនតូច និងមធ្យម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការអន្តរាគមន៍នេះ កំពុងជួយឲjyវិស័យSME ប្រឈមឲ្យដំណើរការឡើងវិញ ដែលជាឈ្នាន់សម្រាប់គាស់សេដ្ឋកិច្ចឲ្យដំណើរជាប្រក្រតីឡើងវិញ”។

ចំណែកលោកឧកញ៉ា តែ តាំងប៉ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ថ្លែងថា ចំពោះការផ្តល់សាច់ប្រាក់អន្តរាគមន៍ចំនួន៩ជុំ របស់រាជរដ្ឋភិបាលកន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំ ជួយដល់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈនៃការផ្តល់សាច់ប្រាក់នេះ មិនត្រឹមជួយដល់ប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះទេ គឺជាការបង្កើតនូវចរន្តសាច់ប្រាក់, ការចរាចរសាច់ប្រាក់នៅតាមទីផ្សារ ដែលហំហូរសាច់ប្រាក់នេះ បានកំពុងជួយទប់ដល់លំនឹងអាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ដោយឡែក លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា គម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាល គឺមានទិសដៅជម្រុញបើកសេដ្ឋកិច្ចឡើងវិញ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនឹងមានប្រសិទ្ធភាព តែនៅក្នុងកាលៈទេសៈនេះ សហគ្រាសធុនតូច និងមធ្យមនឹងអាចងើបឡើងវិញ តែមិនមានសន្ទុះខ្លាំងក្លានោះឡើយ ពោលគឺត្រូវការគាំទ្រពីរាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីជម្រុញឲ្យអាជីវកម្មក្នុងស្រុកមានលទ្ធភាពឲ្យគ្រប់គ្រាន់។

កម្មវិធីហិរញ្ញប្បទានអន្តរាគមន៍ផ្នែកសេដ្ឋកិច្ច ដល់សហគ្រាសធុនតូច និងមធ្យមរាជរដ្ឋាភិបាល ត្រូវបានគ្រោងចំនួន២៧០លានដុល្លារអាមេរិក ប៉ុន្តែរហូតដល់ចុងឆ្នាំ ២០២១ ឬដើមឆ្នាំ២០២២ អាចនឹងចំណាយត្រឹមប្រមាណ១៥០ លានដុល្លារអាមេរិក សម្រាប់ការចាប់ផ្តើមដំបូង នៃការអនុវត្តផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិក្រីដ-១៩ (២០២១-២០២៣)៕

LEAVE A REPLY

Please enter your comment!
Please enter your name here