ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនអំពាវនាវឲ្យពលរដ្ឋក្នុងស្រុកជួយគាំទ្រនិងទិញមៀន ប៉ៃលិនក្នុងគ្រាអាសន្ន

ដោយៈគង់ ម៉ាលីនណា

ប៉ៃលិនៈ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជា ក្រុមហ៊ុននានាជួយប្រមូលទិញមៀនប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកជាដើម។


លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ សីហានេះថា ការប្រមូលផលផ្លែមៀនប៉ៃលិនកំពុងចាប់ផ្តើមពីខែសីហា រហូតដល់ខែកុម្ភះ ទៅខែមីនា ហើយការប្រមូលលើកដំបូងនេះតាមការប៉ានស្មាននឹងចំនួនប្រមាណពី៣ម៉ឺន ទៅ៤ម៉ឺនតោន លើទំហំផ្ទៃដីប្រមាណ២,៨០០ហិកតា នៃផ្ទៃដីសរុបទំហំជិត៥ពាន់ហិកតា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯតម្លៃលក់ចេញក្នុងពេលនេះ គឺ២,០០០រៀល ក្នុង១គីឡូក្រាម។ ជាទូទៅរាល់ឆ្នាំ ការបញ្ជាពីក្នុងស្រុកក៏មានដែរ ទោះជាមានការនាំចេញទៅប្រទេសថៃ ក្នុងនោះសម្រាប់ទីក្រុងភ្នំពេញក៏មានដែរ គ្រាន់តែបរិមាណក្នុងចំនួនមិនច្រើនទេ ពោលគឺប្រមាណ ២០ទៅ៣០ភាគរយប៉ុណ្ណោះ នៃបរិមាណទាំងមូល។

លោកសាយ សុផាតបានបន្តថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមានក្រុមហ៊ុនណា ទាក់ទងទិញទៅកែច្នៃនៅឡើយទេ ដោយសារឥឡូវជាការចាប់ផ្តើមប្រមូលផលដែរ និងមិនទាន់មានបរិមាណផលច្រើនលើសលុប គ្រាន់តែថាកាលដែលចាប់ផ្តើមនៃការប្រមូលផល ហើយប្រមូលផលមានជាបណ្តើរៗរហូតទៅដល់ខែ២ ខែ៣នៃឆ្នាំក្រោយនោះ ប៉ុន្តែដល់ដំណាក់កាល ពីការប្រមូលហើយអ្វីដែលក្រុមហ៊ុនគាត់ មកប្រមូលទិញទំនិញកែច្នៃនៅមិនទាន់មានដែរ។

លោកបានស្នើឲ្យអាជីវករក្នុងស្រុកជួយធ្វើការចែករំលែក ជាពិសេសអ្នកធ្វើការជួយទិញលក់ ដូចដែលដឹងហើយថា មៀនប៉ៃលិននេះធ្លាប់តែនាំទៅថៃភាគច្រើន ហើយកសិករមួយចំនួនក្នុងប្រទេស ខេត្តខ្លះមិនទាន់ស្គាល់មៀនប៉ៃលិនច្បាស់ត្រង់ថា មានរសជាតិយ៉ាងម៉េចនោះ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ ដែលជាឈ្មួញ ក្រុមហ៊ុនធំៗ ដែលរកស៊ីដឹកទំនិញចេញចូល ដូចជា ទំនិញកសិករផ្សេងៗទិញចេញពីតំបន់ព្រំដែន ជាពិសេសខេត្តប៉ៃលិន ទៅលក់ក្នុងខេត្តផ្សេងៗ ដែលកសិករគាត់នៅទទួលទានដូចគ្នាទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here