ក្រសួងប្រៃសណីយ៍គ្រោងនឹងបង្កើតកម្មវីធីបណ្តុះបណ្តាលក្លាយទៅជាអ្នកជំនាញ ខាងផលិតមាតិកា Youtube

ដោយៈ សុជាតា

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គ្រោងនឹង រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នក ជំនាញផលិតមាតិកា YouTube ដើម្បីជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នបាន   ឱ្យដឹងថា ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុនGoogle និង YouTube ក្រសួងនឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់ គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមាន ការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងរួមមាន ទី១ ជំរុញឱ្យមានការផលិតមាតិកាវីដេអូ កាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ ទី២ ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកា ដែលអាចរកចំណូលបាន និងទី៣ ទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here