ការសិក្សាៈការផ្គង់ផ្គង់ខុនដូរបានធ្លាក់ចុះគួរកត់សំកាល់នៅត្រីមាសទីពីរឆ្នាំ២០២១

ដោយ សុជាតា

ភ្នំពេញៈ របាយការណ៍ស្រាវជ្រាវរបស់ភ្នាក់ងារអចលនទ្រព្យCBREបានលើកឡើងថា នៅត្រីមាសទីពីរ ឆ្នាំ ២០២១ នេះ ការផ្គត់ផ្កង់អាគារខុនដូ បានធ្លាក់ចុះគួរកត់សំគាល់ ស្របពេលដែល គម្រោងមួយចំនួនបានពន្យាពេល។

តាមការអង្កេតទីផ្សារអចលនទ្រព្យ នៅត្រីមាសទី ឆ្នាំនេះ ចំនួន១៨២៥០យូនីត បានបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួន ហើយរំពឹងថាជិត៨ម៉ឺនយូនីត នឹងបញ្ចប់នៅចុងឆ្នាំដដែលនេះ។ ការកាត់បន្ថយការផ្គត់ផ្គង់ខុនដូ គឺជាការចង្អុលបង្ហាញពីអ្នកអភិវឌ្ឍអចលនទ្រព្យនានា ត្រូវដោះស្រាយចំពោះទីផ្សា ដែលមិនអាចទស្សន៍ទាយបានតាមរយៈការបិទខ្ចប់ចំពោះការសាងសង់សំណង់ ដែលធ្វើអោយអត្រាលក់អាគារថយចុះ ការផ្គត់ផ្គង់សំភារៈសំណង់ និងទុនវិនិយោគរបស់អ្នកអភិវឌ្ឍក៏រាំងស្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះតម្លៃទិញលក់អាគារខុនដូ នៅត្រីមាសទីពីរឆ្នាំនេះ សម្រាប់អាគារលំដាប់A គឹ២៨០០ រយក្នុងមួយម៉ែត្រាការ៉េ ស្របពេលដែលអាគារលំដាប់កណ្តាល គឺមានតម្លៃជាមធ្យម១៤៩២ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានប្រាប់ Property Area asia កាលពីថ្ងៃទី៩ខែ សីហា ថា ទីផ្សារខុនដូ ប្រឈមមុខនឹងការធ្លាក់ចុះ នូវការលក់ចេញក្នុងចំណោមអ្នកទិញបរទេស។ ប៉ុន្តែអ្នកអភិវឌ្ឍបានដាក់គោលដៅសម្រាប់អតិថិជនក្នុងស្រុក ដោយផ្តល់នូវការបញ្ចុះតម្លៃផងដែរ។

អ្នកនាងពន្យល់ថា  “ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺជាមូលហេតុចម្បង ដែលធ្វើឱ្យទីផ្សារខុនដូធ្លាក់ចុះជាបន្តបន្ទាប់”។

នៅរយៈពេល១២ខែ ឆ្នាំនេះ អ្នកនាងរំពឹងទុកថា ការផ្គត់ផ្គង់ខុនដូមានការធ្លាក់ចុះនូវគម្រោងខុនដូថ្មី ជាពិសេស ខុនដូរលំដាប់ខ្ពស់ និងកណ្តាលជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here