ដោយ សុជាតា
ភ្នំពេញៈ សាជីវកម្មហិរញ្ញវត្ថុ HSBC បានព្យាករណ៍ពីកំណើនប្រាក់ចំណេញនៅឆមាសទីមួយ កើនឡើង ទ្វេដង រហូតដល់ជាង៧ពាន់លានដុល្លារ ដោយសារកំណើនការទិញភាគហ៊ុនត្រឡប់មកវិញ ស្របពេលដែលបំណុលអាក្រក់ កើតឡើងដោយសារវិបត្តិ Covid 19 ។
ដោយសារតែមានប្រសើរឡើង នូវសកម្មភាពសេដ្ឋកិច្ច នៅទីផ្សារហិរញ្ញវត្ថុធំបំផុតៗចំនួនពីរទីក្រុងហុងកុង និងចក្រភពអង់គ្លេស បានធ្វើអោយសាជីវកម្មហិរញ្ញវត្ថុ HSBC បានប្រាក់ចំណេញមុនបង់ពន្ធប្រមាណ១០ ពាន់ ៨រយលានដុល្លារ ពោលគឺកើនឡើងទ្វេរដងពី៤៣០០លានដុល្លារនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំពោះប្រាក់ចំណូលបានធ្លាក់ចុះ៤ភាគរយ ដោយសារបរិយាកាសអត្រាប្រាក់ទាប ជាពិសេសនៅទីផ្សារអាស៊ី និង ដំណើរការទាបនៃធនាគារវិនិយោគ។
បើតាមលោក ណូអែល ធ្យូអ៊ីន (notel Quinn) នាយកប្រតិបត្តិធនាគារ HSBC បានប្រាប់រ៉យទ័រថា កំណើនប្រាក់ចំណេញនេះ បណ្តាលមកពីការគ្រប់គ្រងអតិថិជន ដែលមានទ្រព្យសម្បត្តិច្រើននិង កើនឡើងពីបង្វែរធនធានធនាគារវិនិយោគ ពីទីផ្សារអឺរ៉ុប និង សហរដ្ឋអាមេរិចទៅកាន់ទីផ្សារអាស៊ី។
លោក Quinn និយាយថា “ពួកយើងស្ថិតនៅពេលចាប់ផ្តើម នូវភាពប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច យើងត្រូវការគ្រប់ចំណុចទាំងនេះ ក្លាយទៅជានិន្នាការអនាគត. ហើយលោកមិនរំពឹងទុក មានធ្លាក់ចុះនូវការវិនិយោគនៅទីផ្សារចិនទេ ដោយសារបទ ប្បញ្ញត្តិនានា សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច សម្រាប់បច្ចេកវិទ្យា អចលនទ្រព្យ និង វិស័យឯកជន”។
លោកបញ្ជាក់បន្ថែមទៀតថា សាជីវកម្មហិរញ្ញវត្ថុបានដាក់គោលដៅ ក្នុងការទទួលសិទ្ធិនៅទីផ្សារអាស៊ី ក្រៅពីប្រទេសចិន ដោយពង្រីកទៅអាជីវកម្ម គ្រប់គ្រងទ្រព្យសម្បត្តិ រួមបញ្ចូលទាំង ធានារ៉ាប់រ៉ង និងគ្រប់គ្រងទ្រព្យសកម្ម។
សាជីវកម្មហិរញ្ញវត្ថុ HSBC បានលើកឡើងក្នុងរបាយការណ៍ថា ទស្សនៈវិស័យភ្លឺស្វាងនៃសេដ្ឋកិច្ចពិភពលោក ដែលងើបឡើងវិញ លឿនហួសពីការរំពឹងទុក ដោយរំពឹងទុកថា ឥណទានអាក្រក់ ក្រោមការព្យាករណ៍០.៣ ភាគរយទៅ០.៤ ភាគរយនៅរយៈពេលមធ្យម។~
សាជីវកម្មហិរញ្ញវត្ថុ HSBC បាននិយាយថា នឹងផ្តល់ការបែងចែកភាគលាភ០.០៧ ភាគរយ ក្នុងមួយហ៊ុនសម្រាប់រយៈពេលមួយឆមាសទីមួយ ឆ្នាំ២០២១។
លទ្ធផលកំណើនរបស់ HSBC បានបង្ហាញសុទិដ្ឋនិយមដោយប្រុងប្រយ័ត្នថា ការបន្តរាតត្បាតវីរុសកូរូណា នឹងបន្តដាក់ទម្ងន់ដល់សេដ្ឋកិច្ចសកល៕