ដោយៈ សាវុធ
ភ្នំពេញៈ លុយឥឡូវពិបាករកណាស់ ធ្វើការមួយខែគ្រប់មួយខែ មិនសូវជាឃើញសល់ប៉ុន្មានទេ អ្នកខ្លះទប់ចំណាយសឹង តែមិនជាប់ផងបានត្រឹមតែរួចមួយគ្រាៗ។ អាស្រយ័ហេតុនេះហើយ ទើបយើលើកយកមុខរបរទាំងប៉ុន្មាននេះ មកជាយោបល់និងគំនិតខ្លះក្រែងលោក អ្នកអាចប្រកបជារបររកស៊ីបានចំណូលបន្ថែម នាពេលទំនេរឬក៏ចាប់ជាអាជីពធំដុំតែម្ដង។
១. អ្នកជួសជុលកង់/ម៉ូតូ
មុខរបរនេះអ្នកប្រាកដជា ឃើញមានតាមផ្លូវជាហូរហែរ ជាប់រដឹក។ អ្នកប្រាកដជាគិតថាវាមិនជោគជយ័នោះទេ យ៉ាងណាមិញបើអ្នកមានចំណេះពិតប្រាកដ រកទីតាំងមួយឲ្យត្រឹមត្រូវ និងទទួលយកបុគ្គលិក ដែលមានជំនាញច្បាស់លាស់នោះ អ្នកប្រាកដជាអាចរកចំនូលបាន។ ដូចពាក្យចាស់ពោកថា ចេះ១០មិនស្មើរប្រសព្វមួយ។
២. សេវាកម្មបោសសម្អាត
មិនពិបាកឲ្យតែមានសម្ភារៈ បុគ្គលិក ព្រមទាំងសេវាកម្មល្អ ដែលមានគុណភាពនិងតម្លៃសមរម្យនោះមុខរបរនេះ អាចដំណើរការបានយ៉ាងរលូន និងបន្ដបង្កើនទំនុកចិត្តពីអតិថិជន។
៣. ជួសជុលកុំព្យូទ័រ
ហាងកុំព្យូរទរ័នៅខ្មែរនៅមានកំណត់នៅឡើយ បើអ្នកមានជំនាញច្បាស់លាស់និងហ៊ានបង្កើតហាង សម្រាប់ផ្ដល់សេវាខ្នាតធំ នោះឱកាសជោគជ័យក៏ច្រើនដែរ។
៤. ទីប្រឹក្សា
បើអ្នកមានបទពិសោធន៍ និងជំនាញក្នុងវិស័យណាមួយច្បាស់ អ្នកអាចវិវត្តខ្លួនទៅជាអ្នកប្រឹក្សាយោបល់ ទៅកាន់អតិថិជនដែលមានតម្រូវការ។ ប្រឹក្សាយោបល់ និងផ្ដល់គំនិតថ្មីៗដល់ពួកគេ។
៥. បកប្រែ ឬសរសេរអត្ថបទ
មិនខុសពីមុខរបរដទៃ មុខរបរនេះគឺត្រូវផ្ដល់សេវាកម្មដល់អតិថិជន។ បើអ្នកពូកែនិងចេះច្រើនភាសា នោះអ្នកអាចធ្វើជាអ្នកបកប្រែអត្ថបទ ឬ ទទួលសរសេរលិខិតស្នាមនានាតាមតម្រូវការអតិថិជន។
៦. ជាងអគ្គិសនី ឬជាងភ្លើង
អ្នកអាចចាប់យកអាជីពជា អ្នកតភ្លើង តម្លើងអគ្គិសនី ឬឧបករណ៍អគ្គិសនីខ្នាតធំ តាមសណ្ឋារគារ ផ្សារទំនើប ឬតម្លើងម៉ាស៊ីនត្រជាក់ជាដើម។
៧. អ្នកគក់ជេផ្ទះ
មុខរបរនេះក៏មិនអន់ដែរ បើអ្នកមានបណ្ដាញស្គាល់គេច្រើន ហើយមានបទពិសោធន៏ក្នុងការទិញ លក់ផ្ទះនោះ ការងារនេះសាកសមបំផុតហើយ ថែមទាំងរកបានទៀតផង។
៩. អ្នកជំនាញក្នុងការនាំចេញ នាំចូល
សហគ្រិនខ្លះមានការលំបាក ក្នុងការស្វែងរកប្រភពនាំចេញ នាំចូលមុខទំនិញរបស់ពួកគេ។ អាស្រ័យហេតុនេះ អ្នកអាចផ្ដល់សេវាកម្មក្នុងការបង្រៀន និងបង្ហាញពីប្រភពទំនិញទាំងនោះ៕