កម្ពុជានិងកូរ៉េសហការគ្នាបង្កាត់ពូជពោតថ្មីមួយដើម្បីជួយដល់កសិករដាំពោតនិងជំរុញការនាំចេញ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ កំពុងសហការជាមួយអ្នកជំនាញសាធារណកូរ៉េ ដើម្បី បង្កាត់ពូជពោត អ៊ីប្រ៊ីដ (CHM01) ដើម្បីចូលរួមជួយលើកកម្ពស់កសិករដាំពោត និងជំរុញការនាំចេញកសិផល។

ក្រសួង និងភាគីកូរ៉េ កាលពីថ្មីៗនេះ បានចុះធ្វើកម្មសិក្សានៅស្ថានីយ៍ស្រាវជ្រាវកសិកម្មបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល។ គម្រោងនេះ នឹងបង្កើតពូជពោតចែកចាយកសិករតាមបណ្ដាខេត្ត ដែលសក្ដានុពលដំដុះពោត សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកចាន់ សារុទ្ធ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្ថានីយ៍ស្រាវជ្រាវកសិកម្មបន្ទាយដែក បានធ្វើកិច្ចការនេះជា ច្រើនឆ្នាំមកហើយដោយបង្កាត់បាននូវពូជពោតអ៊ីប្រីដ (CHM01) ក្រោមគម្រោងជួយឧត្ដម្ភគាំទ្រពី ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។

លោកបានបន្ថែមថា “ផលិតកម្មគ្រាប់ពូជពោតអ៊ីប្រ៊ីដ និងប្រពន្ធ័ផ្សព្វផ្សាយគ្រាប់ពូជពោតនេះ នៅកម្ពុជា មានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្នុងគោលបំណងសំខាន់ពីរគឺបង្កើត និងរៀបចំប្រព័ន្ធផ្សាយពូជពោតអ៊ីប្រ៊ីដ និងមួយទៀតគឺ បង្កើតសមត្ថភាពវិទ្យាសាស្ត្រស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ ពូជពោតអ៊ីប្រ៊ីដថ្មីៗបន្ថែមទៀត ឈានទៅកាត់បន្ថយការនាំចូលពូជពោតពីក្រៅប្រទេស។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកចាន់ សារុទ្ធបានឱ្យដឹងថា កម្ពុជានឹងបង្កើតការផលិតគ្រាប់ពូជពោតអ៊ីប្រ៊ីដ ដើម្បីបែងចែកគ្រាប់ពូជមានតម្លែថោក ដល់កសិករឱ្យប្រើប្រាស់បានទូលំទូលាយ នៅតំបន់ខេត្តគោលដៅមានដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្ដាល ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ Picture តាមសកម្មភាពដែលបានអនុវត្តកន្លងមកយើងសង្ឃឹមថា មន្ត្រីយើងនឹងមានជំនាញក្នុងការបង្កាត់និងផលិតគ្រាប់ពូជពោត អ៊ីប្រ៊ីដដោយខ្លួនឯងដើម្បីរួមចំណែកកាតបន្ថយការនាំចូលពូជពោតពីក្រៅប្រទេសជាបណ្ដើរៗ។

បន្ថែមពីនេះ កសិករនឹងទទួលបាននូវជំនាញ បច្ចេកទេសបន្ថែមទៀតក្នុងការដាំដុះដំណាំពោតដើម្បីទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយក្នុងផលិតកម្ម និទទួលប្រាក់ចំណូលខ្ពស់។ នាពេលអនាគតផលិតកម្មដំណាំពោត នៅប្រទេសកម្ពុជានឹងមានការរីកចម្រើន ព្រមទាំងអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេសកាន់តែច្រើន។

លោក Yun Hyuncheol តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈគម្រោង អភិវឌ្ឍផលិតកម្មគ្រាប់ពូជពោតអ៊ីប្រ៊ីដ និងប្រព័ន្ធផ្សព្វផ្សាយពូជនៅកម្ពុជា ដែលគាំទ្រដោយប្រទេសកូរ៉េនេះ នឹងចូលរួមចំណែក ការអភិវឌ្ឍ វិស្ស័យកសិកម្ម នៅកម្ពុជាលើកកម្ពស់ជីវភាពកសិករ ក្នុងខេត្តគោលដៅតាមរយៈការដាំដុះ និងពង្រីកការដាំដុះពួជពោតថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here