សិក្សាចំណេះដឹងហិរញ្ញវត្ថុទាំង១៥នេះ ដើម្បីធ្វើឲ្យមូលដ្ឋានទ្រព្យធនរបស់អ្នកគង់វង្ស

ដោយៈ សហការី

ភ្នំពេញៈ តើអ្វីជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ? នេះជាសំណួរល្អមួយហើយចម្លើយមានច្រើនខុសៗគ្នា អាស្រ័យលើនិយមន័យរបស់អ្នកនិយាយ។ សម្រាប់អ្នកខ្លះការអប់រំហិរញ្ញវត្ថុគឺជាការបង្រៀនកូនៗ អំពីវិធីសន្សំប្រាក់ មានតុល្យភាពសៀវភៅមូលប្បទានប័ត្រនិងការប្រើប្រាស់ប័ណ្ណឥណទានប្រកបដោយទំនួលខុសត្រូវ។
ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតវាមានន័យថា ការបង្រៀនពីវិធីវិនិយោគនៅផ្សារហ៊ុននិងគ្រប់គ្រងប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មេរៀនទី ១ : ប្រវត្តិប្រាក់
វាពិតជាការសំខាន់ណាស់ ដែលត្រូវយល់ពីរបៀបប្រាក់ធ្វើការ កាលពីអតីតកាល និងរបៀបដែលប្រាក់បានធ្វើការអោយអ្នក។

មេរៀនទី ២: ការយល់ដឹងពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក
ដើម្បីរីកចម្រើនអ្នកត្រូវដឹងពីរបៀបអាន និងយល់ពីផ្នែកហិរញ្ញវត្ថុទាំងបី ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក ដូចជា របាយការណ៍ចំណេញ និងខាត, តារាងតុល្យការ, របាយការណ៍លំហូរសាច់ប្រាក់។

មេរៀនទី ៣ : ភាពខុសគ្នារវាងទ្រព្យ និងបំណុល
ហេតុផលមួយ ដែលមនុស្សជាច្រើនមានបញ្ហាផ្នែកហិរញ្ញវត្ថុ គឺដោយសារតែពួកគេច្រឡំទ្រព្យ និងបំណុល។
ឧទាហរណ៍ៈ មនុស្សជាច្រើនគិតថាផ្ទះរបស់ពួកគេ គឺជាទ្រព្យសម្បត្តិមួយ ប៉ុន្ដែវាមិនមែនបែបនេះទេ។ និយមន័យដ៏សាមញ្ញនៃទ្រព្យសម្បត្តិ គឺថាអ្វីៗដែលដាក់ប្រាក់នៅក្នុងហោប៉ៅរបស់អ្នក ឬមានន័យថា វាអាចរកចំណូលឲ្យអ្នកជាប្រចាំបាន។

មេរៀនទី ៤: ភាពខុសគ្នារវាងកំណើនមូលធន និងលំហូរសាច់ប្រាក់
មនុស្សជាច្រើន បានវិនិយោគលើការបង្កើនដើមទុន មានន័យដូចពួកគេកំពុងភ្នាល់លើតំលៃនៃអ្វីដែលត្រូវកើនឡើង។ ការវិនិយោគសម្រាប់កំណើនដើមទុន គឺស្រដៀងនឹងការលេងល្បែងដែរ។ ជំនួសឱ្យការវិនិយោគសម្រាប់ការកើនឡើងដើម ទុនវិនិយោគិនដែលជាអ្នកមានទ្រព្យ បានវិនិយោគសម្រាប់លំហូរសាច់ប្រាក់ និងការកើនឡើងដើមទុន។

មេរៀនទី ៥: ភាពខុសគ្នារវាងការវិនិយោគបែបមូលដ្ឋាន និងបច្ចេកទេស
ការវិនិយោគបែបមូលដ្ឋាន គឺជាដំណើរការនៃការវិភាគប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហើយចាប់ផ្តើមដោយការយល់ដឹង ពីរបាយការណ៍ហិរញ្ញវត្ថុ។ ការវិនិយោគផ្នែកបច្ចេកទេស កំពុងវាស់ស្ទង់ស្ថានភាពទីផ្សារ ដោយប្រើសូចនាករបច្ចេកទេស។

អ្នកអាចបណ្តាក់ទុនបានដោយជោគជ័យ ទាំងការវិនិយោគទាំងពីរប្រភេទ ប៉ុន្តែអ្នកត្រូវមានប្តេជ្ញាចិត្តនិងបន្តការអប់រំផ្នែកហិរញ្ញវត្ថុ។

មេរៀនទី ៦ : ការវាស់ស្ទង់កម្លាំងរបស់ទ្រព្យ
គ្មានការខ្វះឪកាសក្នុងពិភពនៃការវិនិយោគនោះទេ។ តើការវិនិយោគណាខ្លះដែលមានគុណតម្លៃ? សមាសភាគគន្លឹះនៃការអប់រំហិរញ្ញវត្ថុពេញលេញ គឺការយល់ដឹងអំពីរបៀបវាស់វែងថា តើទ្រព្យសកម្មរឹងមាំឬអត់។ មធ្យោបាយល្អបំផុតមួយ គឺសំដៅទៅលើការមើលទៅលក្ខណៈសម្បត្តិ ពេញលេញរបស់ទ្រព្យសកម្មនៃក្នុងត្រីកោណB-I ដែលមានធាតុផ្សំដូចជាក្រុមការងារ ភាពជាអ្នកដឹកនាំ បេសកកម្ម លំហូរសាច់ប្រាក់ ទំនាក់ទំនង ប្រព័ន្ធច្បាប់ ព្រមទាំងផលិតផល។

មេរៀនទី ៧ : ចេះដឹងពីរបៀបជ្រើសរើសមនុស្សល្អ
ដៃគូរមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការជោគជ័យនៃអាជីវកម្ម។ ឪពុកអ្នកមានរបស់លោករ៉ូបឺត គីយូសាគី បាននិយាយថា វិធីល្អបំផុតដើម្បីស្គាល់ដៃគូល្អ គឺត្រូវមានដៃគូរអាក្រក់”  អ្នកត្រូវរៀនពីគ្រប់ប្រភេទនៃដៃគូរ ហើយកិច្ចព្រមព្រៀងដ៏ល្អមួយ នឹងកើតឡើងប្រសិនបើអ្នកមានដៃគូអាក្រក់ ព្រោះវាជាបទពិសោធន៍ដ៏ល្អ ដែលអ្នកបានរៀនពីពួកគេ។

មេរៀនទី ៨ : ដឹងថាទ្រព្យអ្វីដែលសមបំផុតសម្រាប់អ្នក
ទ្រព្យសម្បត្តិមានថ្នាក់បួនប្រភេទ: ពាណិជ្ជកម្ម អចលនទ្រព្យ ទ្រព្យសម្បត្តិជាក្រដាស និងទំនិញ។ ដើម្បីអោយមានការរីកចម្រើន អ្នកត្រូវសិក្សាថ្នាក់ទាំងនេះ ជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់អ្នក ហើយអនុវត្តដើម្បីក្លាយជាអ្នកជំនាញ។

មេរៀនទី ៩ : ដឹងថាពេលណាត្រូវយកចិត្តទុកដាក់ និងពេលវេលាត្រូវចម្រុះចោល
អ្នកនឹងចង់មានជំនាញលើទ្រព្យទាំង៤នេះបាន ប៉ុន្តែអ្នកត្រូវអភិវឌ្ឍន៍អោយមានជំនាញម្តងមួយៗសិន ព្រោះថាបើតាមពិតគឺថា ប្រសិនបើអ្នកព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា គឺវាមិនអាចទៅរួចទេ ​ហើយមួយវិញទៀត វាអាចធ្វើឲ្យអ្នកមិនសប្បាយចិត្តចំពោះខ្លួនឯងក៏អាចមាន។ វាដូចគ្នានឹងការវិនិយោគ ទៅលើទ្រព្យសម្បត្តិទាំង៤នេះដែរ គឺវាមិនអាចនោះទេ ប្រសិនបើអ្នកចង់ក្លាយជាអ្នកជំនាញម្តងទាំង៤ នៅក្នុងពេលតែមួយនោះ។

មេរៀនទី ១០: កាត់បន្ថយហានិភ័យ
ក្នុងការវិនិយោគ និងក្នុងអាជីវកម្មតែងតែមានហានិភ័យ។ វិនិយោគិនឆ្លាតវៃដឹង ពីវិធីកាត់បន្ថយហានិភ័យដោយការការពារហានិភ័យ។ មានវិធីជាច្រើនដែលអ្នកអាចធ្វើបាននៅក្នុងថ្នាក់ទ្រព្យសម្បត្តិនីមួយៗ។ សិក្សាលើវិធីដើម្បីកាត់បន្ថយហានិភ័យ ក្នុងថ្នាក់ទ្រព្យសកម្មដែលអ្នកបានជ្រើសរើសនោះ។

មេរៀនទី ១១: ដឹងពីរបៀបកាត់បន្ថយពន្ធ
វាមិនសំខាន់ថា តើអ្នកអាចរកលុយបានច្រើនប៉ុនណានោះទេ គឺថាតើអ្នកអាចទុកលុយបានច្រើនប៉ុនណា។ ពន្ធបានធ្វើអោយអ្នក ដែលគ្មានភាពភាពឆ្លាតវៃផ្នែកនេះ ក្លាយជាអ្នកក្រ។ មនុស្សឆ្លាតវៃផ្នែកហិរញ្ញវត្ថុ យល់អំពីរបៀបប្រើលេខកូដពន្ធ ដើម្បីផលប្រយោជន៍របស់គេ។

មេរៀនទី ១២ : ភាពខុសគ្នារវាងបំណុល ហើយនិងភាពជឿជាក់
មានមនុស្សជាច្រើន រួមទាំងអ្នកផងដែរ បានដឹងថាបំណុលគឺមានពីរប្រភេទ គឺបំណុលល្អ ហើយនិងបំណុលអាក្រក់។ គន្លឹះក្នុងការប្រើប្រាស់បំណុល គឺការដឹងពីរបៀបខ្ចីប្រាក់ដោយឈ្លាសវៃ និងរបៀបសងប្រាក់ដោយឈ្លាសវៃ។ បើគ្មានផែនការដើម្បីសងបំណុលទេ អ្នកនឹងមិនមានភាពជឿជាក់ទេ។ ការអប់រំហិរញ្ញវត្ថុ គឺរួមបញ្ចូលការទាំងការយល់ដឹងពីបំណុល និងរបៀបសងបំណុលនោះវិញ។

មេរៀនទី ១៣: ចេះដឹងពីរបៀបប្រើការដេរីវេ
ដេរីវេ គឺជាវត្ថុអ្វីដែលចេញមកពីវត្ថុផ្សេងទៀត។ ឧទាហរណ៍ ទឹកក្រូចគឺជាដេរីវេនៃក្រូច។ អាជីវកម្មរបស់អ្នកគឺជាដេរីវេនៃគំនិតអ្នក។ ប្រាក់ដែលបង់ពន្ធគឺជាដេរីវេពីទ្រព្យសម្បត្តិផ្សេងទៀត។ មានវិធីជាច្រើនដើម្បីប្រើការដេរីវេដើម្បីបង្កើតទ្រព្យសម្បត្តិ។

មេរៀនទី ១៤: ដឹងពីរបៀបដែលគេលួចទ្រព្យសម្បត្តិរបស់អ្នក
មានរឿងបួនយ៉ាងដែលគេលួចទ្រព្យសម្បត្តិរបស់អ្នក គឺពន្ធ បំណុល អតិផរណា និងការចូលនិវត្តន៍។ ការអប់រំផ្នែកហិរញ្ញវត្ថុត្រឹមត្រូវ នឹងបញ្ជាក់ពីការយល់ដឹងអំពីរបៀបប្រើកម្លាំងលួចទ្រព្យសម្បត្តិទាំងនេះ ដើម្បីរកលុយជាជាងបាត់បង់លុយ។

មេរៀនទី ១៥ : ចេះរៀនពីកំហុស
វាមិនអាចទៅរួចទេ បើយើងរៀនអ្វីមួយ ដែលគ្មានការបង្កើតកំហុសនោះ។ គន្លឹះសំខាន់ គឺរៀនមេរៀននៃកំហុសទាំងនោះ ដែលធ្វើអោយអ្នកមិនចាញ់ហ្គេមមួយនេះ​។ កំហុសកាន់តែច្រើនធ្វើឲ្យយើងដឹងពីវិធីកែប្រែ និងបទពិសោធន៍ដែលជាមេរៀនដ៏ល្អ។ មើលទៅបរាជ័យក្នុងនាមជាឱកាសរៀនសូត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here