ដោយៈ សាវុធ
ភ្នំពេញៈ “ធ្លាប់ឆ្ងល់ថាកាលមុនធ្វើការប្រាក់ខែ ត្រឹមតែ២៥០ដុល្លារថាចាយមិនគ្រាន់ ដល់ឥលូវប្រាក់ខែឡើងដល់៧៥០ដុល្លារហើយ នៅតែចាយមិនគ្រាន់” សម្រាប់ប្រយោគមួយខាងលើនេះ គឺយើងតែងតែឮញឹកញាប់ នៅជុំវិញខ្លួនរបស់យើង ជាពិសេសក្នុងចំណោមយុវជន ឬអ្នកដែលទើបតែចាប់ផ្ដើមមានប្រភពចំនូល តាមរយះការប្រកបការងារ និងការប្រកបអាជីវកម្ម។
បញ្ហានេះត្រូវបានអ្នកជំនាញលើកឡើងថា យើងមានកង្វះខាតលើចំនេះដឹងហិរញ្ញវត្ថុ។ “ធ្វើម៉េចបានដឹងថាយើងមានចំណេះដឹងហិរញ្ញវត្ថុ?” ។
យើងមានដឹងខ្លះមកហើយថា ចំណេះដឹងហិរញ្ញវត្ថុគឺជាបំនិនជីវិតមួយ ដ៏មានសារះសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ដើម្បីដឹងថា យើងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ យើងគប្បីត្រូវ៖ ដឹងពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុប្រចាំថ្ងៃ៖ គឺដឹងពីប្រភពចំណូល នឹងចំណូលជាក់លាក់ ដែលយើងនឹងត្រូវទទួលបានពីការប្រកបការងារ ឬការប្រកបអាជីវកម្ម។
ដឹងពីមូលដ្ឋានគ្រឹះនៃបំណុល
ដឹងថាតើយើងមានបំណុលអ្វីខ្លះ? តើបំណុលនោះជាបំណុលល្អ ឬ បំណុលមិនល្អ? ហើយយើងត្រូវចំណាយលើការសង់បំណុលមួយខែប៉ុន្មាន?។
ដឹងពីលំហូរលុយចូល និងលុយចេញ
យើងក៏ត្រូវដឹងថាតើលុយដែលចូល ត្រូវបានចាយទៅលើអ្វីខ្លះ? ចំណាយនោះចាំបាច់ឬទេ? យើងត្រូវប្រកដថាការចាយវាយរាល់ថ្ងៃ របស់យើងគឺ មិនលើសពីចំណូលដែលយើងទទួលបាន។
ដឹងពីរៀបចំថវិកា
ដឹងពីរបៀបចាយប្រាក់ ការសន្សំ និងប្រាក់សន្សំ សម្រាប់តម្រូវការ ផ្សេងៗបែបណា ។ ABC៕