ក្រសួងកសិកម្មចាប់ផ្តើមផ្តល់សេវាកម្មគ្រឿងចក្រជួលឲ្យកសិករ ដើម្បីធ្វើប្រព័ន្ឋទំនើបកម្មកសិកម្ម

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាល ដែលមានក្រសួងកសិកម្មជាសេនាធិការ បានផ្តល់សេវាកម្មគ្រឿងចក្រជូនកសិករ ដើម្បីចូលរួមធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ដោយចាកចេញពីការប្រើគោ ក្របីជាប្រពៃណី មកប្រើគ្រឿងចក្រជំនួសវិញ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីតម្លៃសេវាកម្មយ៉ាងជាក់លាក់ ដើម្បីងាយស្រួលដល់កសិករ សហការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃសេវាកម្ម ដែលក្រសួងកសិកម្ម បានផ្ដល់ជូន និងសហការជាមួយកសិករនាពេលកន្លងមក រួមមាន ទី១- ការកៀរពង្រាបដីចម្ការ ១៤០ ០០០៛/ហត ដីស្រែ ៦០០ ០០០៛/ហត ទី២- ការដាំដំណាំគម្របដីមុនដាំពោតនិងស្រូវ ១២០ ០០០៛/ហត ទី៣- ការដាំស្រូវ ពោត សណ្តែកដោយម៉ាស៊ីនដាំគ្រាប់ស្ងួតលើដីមិនភ្ជួររាស់១៤០ ០០០៛/ហត ទី៤- ការដាំដំឡូងមីដោយម៉ាស៊ីនលើដីមិនភ្ជួររាស់ ៣៥០ ០០០៛/ហត ទី៥- ការដាំពោត និងស្រូវលើគម្របដីស្រស់ ១៤០ ០០០៛/ហត ទី៦- ការដាំដំណាំចំណីសត្វ ១៤០ ០០០៛/ហត និងទី៧- ការដាំដំណាំគម្របដីក្នុងចន្លោះឈើហូបផ្លែ ១៤០ ០០០៛/ហត។

គិតមកទល់ពេលនេះ សរុបផ្ទៃដីអនុវត្តន៍សម្រេចបានចំនួន១,៦៨៦ហត និងមាន ៦៦០ គ្រួសារទទួលបានសេវាកម្មនេះ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ថា ក្នុងឆមាសទី២ ក្រុមការងារគម្រោងរបស់ក្រសួង ដាក់គោលដៅនឹងបន្តសម្របសម្រួលលើការផ្តល់សេវាកម្មគ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដីឱ្យបានទាន់ពេលវេលា ជាពិសេសផ្តល់ការប្រឹក្សាយោបល់ បច្ចេកទេសលើការថែទាំដំណាំ ចែករំលែកចំណេះដឹងតាមរយៈបណ្តាញសង្គម ទៅដល់តួអង្គនៃបណ្តាញកសិកម្មអភរិក្ស រៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីបច្ចេកទេសតាមប្រព័ន្ធអនឡាញ និងវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធដាំដុះរបស់បណ្តាញកសិករក្នុងឆ្នាំ២០២១។

បាត់ដំបងគឺជាខេត្តគោលដៅ ដោយផ្តោតលើផលិតកម្មដំណាំចម្ការ ប្រចាំរដូវ (ពោត ដំឡូងមី សណ្តែក) ឈើហូបផ្លែ និងការចិញ្ចឹមសត្វនៅតំបន់ខ្ពង់រាបក្នុងស្រុករតនៈមណ្ឌល និងផលិតកម្មស្រូវទំនាបរំពឹងទឹកភ្លៀងក្នុងស្រុកបាណន់។ គម្រោងត្រូវបានអនុវត្តនៅទីតាំងគោលសរុបចំនួន១៨ភូមិ ក្នុងស្រុករតនៈមណ្ឌល សំឡូត និងស្រុកបាណន់ ខេត្តបាត់ដំបង។

បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តន៍លើគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្ម អភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF)”។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមអនុវត្តន៍ ក្នុងគោលដៅឱ្យផ្នែកឯកជន បំពេញតួនាទីរបស់ខ្លួន ក្នុងដំណើរវិវឌ្ឍនាការកសិកម្ម អភិរក្សតាមគោលការណ៍កសិអេកូឡូស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here