សេតវិមាន កោះប្រជុំតំណាងអ្នកអភិវឌ្ឈន៍៍លំនៅដ្ឋានដើម្បីដោះស្រាយវិបត្តិខ្វះការផ្គត់ផ្គង់

ដោយៈសុខុម

វ៉ាស៊ីនតោន: ពេលនេះសហរដ្ឋអាមេរិក កំពុងជួបវិបត្តិលំនៅដ្ឋានធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។ ដោយសារតែបែបនេះ ទើបសេតវិមាន បានកោះប្រជុំបន្ទាន់មួយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា សេតវិមាន បានកោះប្រជុំ អ្នកតំណាងមកពីវិស័យលំនៅដ្ឋានជាបន្ទាន់ កាលពីថ្ងៃសុក្រ ទី១៦ កក្កដា ដើម្បីពិភាក្សាអំពីកង្វះនៃការផ្គត់ផ្គង់ ដែលជាហេតុបណ្តាលឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់យ៉ាងខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីសេតវិមាន មួយរូបបានទម្លាយឱ្យដឹងថា កិច្ចប្រជុំបន្ទាន់នោះមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនកាប់ឈើ អ្នកកាប់ឈើ និងសហជីពកម្មករជាដើម។

យោងតាមទិន្នន័យបង្ហាញថា ការលក់លំនៅដ្ឋានឯកជនថ្មីៗ ក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំងក្នុងខែឧសភា កន្លងទៅ នៅពេលតម្លៃផ្ទះ ដែលទើបសាងសង់រួចថ្មីៗបានហក់ឡើងខ្ពស់ ស្របពេលសម្ភារៈសំណង់ឡើងថ្លៃ។

មន្ត្រីដដែលបានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Susan Rice ដែលជាប្រធានក្រុមប្រឹក្សាគោលនយោបាយក្នុងស្រុក (Domestic Policy Council) លោកស្រី Marcia Fudge ដែលជារដ្ឋមន្ត្រីលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង (Housing and Urban Development) លោក Brian Deese ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (National Economic Council) និងលោកស្រី Cecilia Rouse ដែលជាប្រធានក្រុមប្រឹក្សានៃទីប្រឹក្សាសេដ្ឋកិច្ច (Council of Economic Advisers) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here