លោកឧកញ៉ាលឹម ហេងៈវិស័យនាំចេញបានជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងវិបត្តិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ពាណិជ្ជកម្មនាំចេញកម្ពុជាបាន និងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំនើនសេដ្ឋកិច្ចជាតិ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ទំហំនៃការនាំាំចេញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសជាច្រើនបានកើនឡើង ទាំងជាមួយប្រទេសចិន សហរដ្ឋអាមេរិក សាធារណៈរដ្ឋកូរ៉េជាដើម ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមិនដាំក្បាលចុះ ព្រោះការនាំចេញបានជួយដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការនាំចេញនៅតែល្អអំឡុងវិបត្តិកូវីដ១៩ ខណៈវិស័យមួយចំនួនបានធ្លាក់ចុះខ្លាំងដូចជា វិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ និងការនាំចេញអង្ករបានធ្លាក់ចុះផងដែរ”។ លោកបន្តថា “មូលហេតុនៃការធ្លាក់ចុះ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះ ដោយសារតម្លៃនៃការដឹកជញ្ជូនថ្លៃខ្លាំង”។

លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាមួយសាធារណៈរដ្ឋកូរ៉េនាពេលខាងមុខ និងងការចុះកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នឹងធ្វើឲ្យទំហំពាណិជ្ជ​កម្មកើនឡើងខ្ពស់បន្ថែមទៀត នាពេលអនាគត។

លោកឧកញ៉ាបន្តថា “អ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើនថែមទៀត នឹងមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ និងនាំចេញ ទៅកាន់បណ្តាប្រទេសជាច្រើនទៀត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here