ឧកញ៉ាហ៊ួត ជាបង្ហើបពីយុទ្ធសាស្ត្រក្នុងការពង្រីក Franchise នៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោកឧកញ៉ាហ៊ួត ជាអ្នកចែកចាយគ្រឿងសំណង់ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងបានចាប់ផ្ដើមអាជីវកម្មនេះនៅដើមឆ្នាំ២០១០ ដែលគិតមកដល់ពេលនេះមានរយៈពេលជាង១១ឆ្នាំហើយ និងបានបង្រីកសាខាជាពិសេសការលក់Franchise ទៅកាន់ដៃគូអាជីវកម្មជាបន្តបន្ទាប់។

តើលោកឧកញ៉ាហ៊ួត ជាមានយុទ្ធសាស្ត្រអ្វីដែលធ្វើឱ្យលោកអាចលក់ Franchise បានច្រើនយ៉ាងនេះ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានមានប្រសាសន៍ថា កត្តាមួយចំនួន ដែលធ្វើឱ្យលោកទទួលបានជោគជ័យមកដល់ថ្ងៃនេះ និងបានលក់Franchise ទៅកាន់ដៃគូរបស់ខ្លួនក៏កាន់តែច្រើនដែរ។ តាំងពីការបង្កើតក្រុមហ៊ុនមក លោកបានព្យាយាមធ្វើអាជីវកម្មទៅលើផ្លូវមួយដែលល្អផ្លូវដែលត្រឹមត្រូវនិងមានគុណធម៌ ជាពិសេសនោះគឺការលក់សម្ភារៈជូនអតិថិជនប្រកបដោយទំនួលខុសត្រូវខ្ពស់។

លោកឧកញ៉ាបន្តថា កត្តាមួយទៀត ដែលធ្វើឱ្យលោកទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ គឺការផ្គត់ផ្គង់សម្ភារៈទំនើប តម្លៃសមរម្យតែមានគុណភាព ទៅកាន់ដៃគូនិងអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបមានអតិថិជនកាន់តែច្រើនបានគាំទ្រទៅលើក្រុមហ៊ុនរបស់ហ៊ួត ជា។

លោកបានថ្លែងថា “ពីរហេតុផលនេះហើយ ដែលធ្វើឱ្យក្រុមហ៊ុនហ៊ួត ជាមានសាខាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងមានការគាំទ្រកាន់តែច្រើនពីអតិថិជននៅក្នុងប្រទេសកម្ពុជា”។

លោកឧកញ៉ាបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនហ៊ួតជាបានលក់សិទ្ធិចែកចាយ ( Franchise ) ទៅកាន់អតិថិជនជាមួយនឹងតម្លៃត្រឹមតែ ៣០០០ដុល្លារក្នុងមួយសាខា ហើយក៏ទទួលបានការរីកចម្រើនជាងបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្ដល់នូវក្ដីស្រលាញ់ទៅអតិថិជនដែលជាដៃគូចែកចាយរបស់ខ្លួន ដោយផ្ដល់ជូននូវការគ្រប់គ្រងផ្នែកទីផ្សារ ធ្វើយ៉ាងណាឱ្យលក់ដាច់ធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត និងជាពិសេសគឺការផ្ដល់ជូននូវសម្ភារៈដែលមានគុណភាពខ្ពស់ទៅកាន់ដៃគូចែកចាយយកទៅលក់បន្ត។

លោកឧកញ៉ាបានបញ្ជាក់ថា សម្ភារៈដែលក្រុមហ៊ុនចែកចាយនិងផ្ដល់ជូនដៃគូចែកចាយរបស់ខ្លួនមានមកពីប្រទេសម៉ាឡេស៊ី ប្រទេសចិន ប្រទេសអេស្ប៉ាញ ប្រទេសវៀតណាមនិងប្រទេសថៃផងដែរ។ ក្រៅពីប្រទេសទាំងនេះ ក្រុមហ៊ុនក៏មានយកផលិតផលដែលផលិតក្នុងស្រុកដើម្បីចែកចាយដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here