អឺរ៉ុបបានផ្តល់ជំនួយ៣៥លានអឺរ៉ូដើម្បីជំរុញកំណើនវិស័យជលផលប្រកប ដោយចីរភាពនៅកម្ពុជា

ដោយៈ សាវុធ
ភ្នំពេញៈ គម្រោងកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម (CAPFISH-Aquaculture) បាននិងកំពុងលើកកម្ពស់វិស័យជលផលនៅកម្ពុជា ក៏ដូចជាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិ វឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ននៃវារីវប្បកម្ម។

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងឱ្យដឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ គម្រោងកម្មវិធីជំរុញកំណើនវិស័យជលផលប្រក ប ដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម)” មានទឹកប្រាក់ចំនួនប្រមាណ៣៥លានអឺរ៉ូ៖ ក្នុងនោះមានសហហិរញ្ញប្បទានពីAFD ចំនួនប្រមាណ៥លានអឺរ៉ូ សម្រាប់ផ្តល់ជាឥណទានឱ្យវិស័យឯកជន) ដែលកម្មវិធីនេះមានទម្រង់ជា Project-Based Financing ដោយមានរដ្ឋបាលជលផល (FiA) ជាភ្នាក់ងារប្រតិបត្តិកម្មវិធី និងមាន AFD ជាភ្នាក់ងារគ្រប់គ្រងមូលនិធិ (Fund Administrator) ក្នុងនាម EU ។

ជាមួយគ្នានេះ មានការចូលរួមជាថវិកាបដិភាគរាជរដ្ឋាភិបាល ដែលសមមូលនឹងទឹកប្រាក់ចំនួនប្រមាណ៣លានអឺរ៉ូ ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន៦ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ នេះជាគម្រោងហិរញ្ញប្បទានឥតសំណងដោយសហភាពអឺរ៉ុបលើកទី១ ដែលត្រូវបានឯកភាពគ្នាឱ្យប្រើប្រាស់នីតិវិធីរួម SOPs របស់រដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាល ជាមួយនិងតំណាងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមអនុវត្ត  ជារួមគិតត្រឹមខែមិថុនា ឆ្នាំ២០២១ ការអនុវត្តគម្រោងគឺសម្រេចបាន១៥ %ធៀបនឹងពេលវេលាប្រើប្រាស់អស់៥៨%។ គម្រោងនេះ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣។

គោលបំណងរបស់កម្មវិធី កម្មវិធី CaPFish Aquaculture មានគោលបំណង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុនិងបរិយាប័ន្ននៃវារីវប្បកម្ម ដោយបានអនុលោមទៅតាមផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ចូលរួមក្នុងសន្តិសុខស្បៀង និងការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា និងដើម្បីសម្រេចបាននូវសូចនាករ ដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦​-២០៣០។

លទ្ធផលសម្រេចបានមានដូច ទី១ បានបញ្ចប់ការធ្វើការអង្កេតបឋម (Baseline survey) ទី២ កសាងផែនការលទ្ធកម្មប្រចាំឆ្នាំ និងរយៈពេល០៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០ – ២០២៣ ទី៣ ការអនុវត្តគម្រោងវារីវប្បកម្មបន្ទាន់ ដើម្បីប្រឈមទៅនឹងបញ្ហាជំងឺកូនវីដ ១៩ (CVAR)

ខេត្តគោលដៅៈ គម្រោងនឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១០ គឺកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមាន ជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល និងតាកែវ។ គ្រោងថវិកា៖ CVAR គ្រោងនឹងចំណាយថវិកាសរុបចំនួន១,៣៤០,២០២ ដុល្លាអាមេរិក។

សកម្មភាពបានអនុវត្តន៍ៈ បានរៀបចំរួចរាល់នូវបញ្ជីឈ្មោះកសិដ្ឋានផលិត បំប៉នកូនត្រីពូជ និងកសិករចិញ្ចឹមត្រី/កង្កែប ដែលចូលរួមក្នុងគម្រោង CVAR៖  កសិដ្ឋានផលិត និងបំប៉ន៦៤ កសិករចិញ្ចឹមកង្កែប៨៨៧គ្រួសារ កសិករចិញ្ចឹមត្រីអណ្តែង១១០៧ គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here