ចំណេះដឹងពាណិជ្ជកម្ម! ហេតុអ្វីចាំបាច់ត្រូវតែចុះបញ្ជីពាណិជ្ជកម្ម?

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេលដែលអ្នកក្លាយទៅជាម្ចាស់អាជីវកម្មលើកតំបូង ការចុះបញ្ជីពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់។ ម្ចាស់អាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាបានគិតថា ការចុះបញ្ជីពាណិជ្ជកម្មរបស់ពួកជាមួយរដ្ឋ មិនសូវជាមិនមែនជាការចាំបាច់ប៉ុន្មាននោះទេ។

ប៉ុន្តែវាគឺជាជម្រើសដ៏ឆ្លាតវៃ សម្រាប់ម្ចាស់អាជីវកម្មផ្សេងទៀត ដែលពួកគេបានគិតថាកាចុះបញ្ជីពាណិជ្ជកម្ម គឺជាហេតុផលសំខាន់ដែលពួកគេត្រូវតែធ្វើ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើអ្វីទៅជាការចុះបញ្ជីពាណិជ្ជកម្ម?
កាចុះពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺជាកាចុះបញ្ជីគ្រឹះស្ថាន ដែលជាការសំខាន់បំផុត ដែលត្រូវបានថែរក្សាដោយប្រទេស ដើម្បីជួយដល់ការយល់ព្រមទៅតាមអាជីវកម្មរបស់ពួកគេ។ វាផ្ដល់ការទទួលស្គាល់កាន់តែច្រើន លើឈ្មោះអាជីវកម្មរបស់អ្នកដោយអនុញ្ញាតដាក់ និមិត្តសញ្ញាតំណាង វេបសាយអាជីវកម្ម រូបភាព ម៉ោងធ្វើការ ផែនទីកន្លែងអាជីវកម្មរបស់អ្នកជាដើម។

ទាំងនេះជាមូលហេតុដែលអ្នកត្រូវតែចុះឈ្មោះអាជីវកម្មរបស់អ្នក៖
ស្តង់ដាវិជ្ជាជីវៈ
ការចុះបញ្ជីអាជីវកម្ម ធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពខុសត្រង់ នៅពេលដែលអ្នកទាក់ទងអតិថិជន និងដៃគូអាជីវកម្ម។ វាបានប្រាប់អតិថិជនរបស់អ្នកថា អាជីវកម្មរបស់អ្នកជាអាជីវកម្មរយៈពេលវែង។ អ្នកក៏អាចកសាងកេរ្ដ៍ឈ្មោះ ជាមួយអតិថិជនជាពិសេសអ្នកដែលអ្នក ដែលមិនធ្លាប់ធ្វើការជាមួយអ្នកពីមុនមក ពីព្រោះពួកគេត្រូវប្រាកដថាអាជីវកម្មរបស់អ្នកស្របច្បាប់។

ជួលបុគ្គលិក
ម្ចាស់អាជីវកម្មមានក្ដីសុបិន្ដថា ពួកគេនិងទទួលបានការជោគជ័យ ក្នុងការជួលបុគ្គលិក។ ការចុះបញ្ជីអាជីវកម្ម អនុញ្ញាតឲ្យអ្នកជួលបុគ្គលិកពេញម៉ោង និងបង់ប្រាក់ឲ្យពួកគេ។ ដូច្នេះប្រសិនបើអ្នកមានគម្រោងជួលបុគ្គលិក មកធ្វើការនៅក្រុមហ៊ុនឬក៏អាជីវកម្មរបស់អ្នក វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចុះបញ្ជីអាជីវកម្មរបស់អ្នកជាមួយរដ្ឋមុនពេលអ្នកចាប់ផ្ដើមស្វែងរកបុគ្គលិក។

ខ្ចីប្រាក់ឬស្វែងរកអ្នកវិនិយោគ
នេះគឺជាមូលហេតុសំខាន់បំផុត ដែលអ្នកគួតែចុះបញ្ជីអាជីវកម្ម។ ប្រសិនបើអ្នកស្នើសុំប្រាក់កម្ចីដើម្បី តំណើការអាជីវកម្មរបស់អ្នកបន្ត អ្នកត្រូវបង្ហាញធនាគារថាអ្នកពិតជាម្ចាស់អាជីវកម្មរបស់អ្នកពិតមែន។ អ្នកផ្ដល់ប្រាក់កម្ចីនិងអ្នកវិនិយោគ នឹងសុំមើលការចុះបញ្ជីដើម្បីបញ្ជាក់ថា ជាមួយនឹងតម្រូវការផ្សេងៗទៀត មុនពេលគេយល់ព្រមវិនិយោគឬមួយក៏ផ្ដល់ប្រាក់កម្ចីជូនអ្នក។

កម្មសិទ្ធ
ប្រសិនបើអ្នកមិនចុះឈ្មោះអាជីវកម្មផ្សេងទៀត មិនមែនជារឿងល្អទេ ព្រោះអ្នកគឺជាអ្នកបង្កើត និងរកឃើញឈ្មោះអាជីវកម្មផ្សេងដូចគ្នា ជាមួយអាជីវកម្មរបស់អ្នក ហើយប្រសិនបើអ្នកចង់រាយការណ៍ ពួកគេប៉ុន្តែអ្នកមិនបានចុះឈ្មោះអាជីវកម្ម នៅក្រសួងពាណិជ្ជកម្មនោះទេ នោះអ្នកមិនមានសិទ្ធអ្វីនោះឡើយ ក្នុងការសុំឲ្យពួកគេប្ដូរឈ្មោះអាជីវកម្មរបស់គេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here