កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែឆ្នៃរួចជាលើកដំបូងនៅទីផ្សារជប៉ុន

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូង ដែលបានកែឆ្នៃរួច ទៅដល់កំពង់ផែ OSAKA នែប្រទេសជប៉ុននៅដើមខែមិថុនានេះ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានថ្លែងនៅថ្ងទី៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកថា ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងស្រុកមួយកន្លែង ដែលមានឈ្មោះថា “សិប្បកម្មកែឆ្នៃស្វាយចន្ទីរបស់សិប្បកម្ម កែឆ្នៃស្វាយចន្ទីជ័យសំបូរ” នៅខេត្តកំពងធំ បានបង្កើតចេញជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានប្រើប្រាស់អស់ថវិកាចំនួនម្ភៃម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិប្បកម្មកែឆ្នៃរបស់អ្នកស្រី កន្លងមកបានធ្វើការកែឆ្នៃ ដោយដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមានតម្រូវការច្រើន ក្រុមហ៊ុន Top Planning Japan Co., Ltd ក៏បានផ្តល់ ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួន បានធ្វើសិប្បកម្មមួយនេះ អាចមានលទ្ធភាព បង្កើតរោងចក្រកែច្នៃ នេះឡើងបានដោយជោគជ័យ។

លោកបានថ្លែងថា “តាមរយៈនៃកិច្ចសហប្រតិបត្តិការខាងលើ មកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូង ដែលបានកែឆ្នៃរួចចំនួន៧៦៩៦គីឡូក្រាម ទៅដល់កំពង់ផែOSAKA នែប្រទេសជប៉ុនរួចហើយ ដោយត្រូវប្រើប្រាស់រយៈពេលមួយខែ ដោយគិតចាប់ពីការរៀបចំដាក់បញ្ចូលទូកុងទឺនើ នៅទីតាំងសប្បកម្ម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here