ទូតកម្ពុជាស្នើក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េធំមួយវិនិយោគលើផ្នែកបច្ចេកវិទ្យា ឆ្លាតវ័យនៅកម្ពុជា

ដោយៈ សាវុធ

កូរ៉េខាងត្បូងៈ អគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោកឡុង ឌីម៉ង់បានស្នើក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពសហការជាមួយ ក្រុមហ៊ុនផលិតម៉ូតូកង់បី Onion ដែលប្រើប្រាស់អគ្គិសនី ដំបូងបំផុតនៅកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូតកម្ពុជានៅកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍កន្លងមកនេះ។

ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចចំនួន២លើក នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូលនាពេលកន្លងទៅ នៅរោងចក្រផលិតរបស់ ក្រុមហ៊ុនLS Electric នាទីក្រុង Cheongju ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសេដ្ឋកិច្ច និងស្វែងយល់ដំណើរការផលិតគ្រឿងអេឡិកត្រូនិក នៃរោងចក្រវ័យឆ្លាត (Smart factory) ដែលអាចជំរុញល្បឿនចង្វាក់ផលិតកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឡុង ឌីម៉ង់បានយកឱកាសនោះជំរុញក្រុមហ៊ុន LS Electric នេះ ក្នុងការសហការជាមួយក្រុមហ៊ុន Onion ជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើប្រាស់អគ្គិសនីដំបូងបំផុតនៅកម្ពុជា ដែលកន្លងមកស្ថានទូតបានសម្របសម្រួលជាមួយស្ថាប័ននានានៅកម្ពុជា ដើម្បីសហការវិនិយោគលើផ្នែកបច្ចេកវិទ្យា និងការផលិតម៉ូតូកង់បី បែបឆ្លាតវ័យនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផលក្រុមហ៊ុនLS នឹងយកមកសំណើរនេះទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការសហការជាមួយស្ថានទូត ដើម្បីបាននាំយកបច្ចេកវិទ្យាផលិតដ៏ទំនើបនេះ ទៅបំពាក់នៅរោងចក្រផលិតនានានៅ កម្ពុជានាពេលអនាគតផងដែរ។

ក្រុមហ៊ុនLS Electric ជាក្រុមហ៊ុនធំលំដាប់ពិភពលោក មានរោងចក្រចំនួន៨ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន៤ ដៃគូ Subsidiaries ចំនួន១៣ និងមានសាខាចែកចាយចំនួន១៦ នៅទូទាំងពិភពលោក។ ផលិតផលសំខាន់ៗ របស់ LS Electric មានឧបករណ៍បំបែកសៀគ្វី និងកុងតាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ២.៦លានគ្រឿងឯណោះ។

ឧបករណ៍ទាំងនេះ អាចប្រើប្រាស់បានសម្រាប់ជាមុខងារ ប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជា ឧបករណ៍ដទៃទៀតដែលពឹងផ្អែក លើប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម។

ក្នុងដំណើរទស្សនកិច្ចផងដែរ លោកប្រធានក្រុមហ៊ុនKoo Ja-kyun បានលើកឡើងថា ទាំងចំណេះដឹង និងបទពិសោធដ៏សំបូរបែបផ្នែកបច្ចេកវិទ្យា និងការវិនិយោគ របស់ LS Electric នៅលើពិភពលោក អាចបង្កើតភាពជាដៃគូជាមួយប្រទេសអាស៊ាន ដើម្បីបង្កើតតម្លៃថ្មី និងឱកាសប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មដ៏សំបូរបែប ជាពិសេ សអាចសហការលើការផលិត Semiconductor, Automotive, Elevator, Rubber & Plastics, Water Management, Pharmaceutical, Machine Tools and BMC ជាដើម។

លោកប្រធានក្រុមហ៊ុន LS Electric ក៏បាននាំបណ្តាទូតអាស៊ាន ទៅពិនិត្យមើលទីតាំងផ្នែក G-sector ដែលជាផ្នែកសំខាន់នៃខ្សែផលិតកម្មវ័យឆ្លាតរបស់រោងចក្រ។ ទីតាំងផ្នែកG sector នេះមាននូវខែ្សផលិតកម្មវ័យឆ្លាត ដែលមានការធ្វើស្វ័យប្រវត្តិកម្មទាំងស្រុ ង ក្នុងការតម្លើងសម្ភារៈអេឡិកត្រូនិកនានា រួមទាំងការធ្វើតេស្ត និងវេចខ្ចប់ផងដែរ ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ២០ប៊ីលានវ៉ុន (១៨លានដុល្លារ) ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។

តាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន ក្រោយពីរោងចក្រនេះត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្ម ត្រូវបានកាត់បន្ថយដល់ពាក់ក ណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់ ៦០% រីឯការប្រើប្រាស់ថាមពលបានថយចុះ៦០% ហើយអត្រាផលិតផលដែលមានការខូចខាតក្នុងដំណើរការផលិតកាត់បន្ថយមកនៅត្រឹមតែ៧ឯកតាប៉ុណ្ណោះក្នុង១លានឯកតាផលិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here