ប្រវត្តិអាកាសយានដ្ឋានខេត្តព្រះសីហនុមានការវិវត្តបែបណា ស្របពេលកម្ពុជាឆ្លងកាត់របបជាច្រើន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ឆ្លងកាត់ច្រើនសម័យកាល ឆ្លងកាត់ការពង្រីកជាច្រើនលើក ព្រលានយន្តហោះអន្តរជាតិកងកេង ក្រុងព្រះសីហនុមានវិវត្តន៍ខ្លួន មកកាន់ស្តង់ដាអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្នព្រលានយន្តហោះនេះ មានទំហំ 4E ដែលអាចទទួលការចុះចតយន្តហោះឆ្លងទ្វីបបាន។
តើព្រលានយន្តហោះនេះមានប្រវត្តិបែបណា? តាមពិតព្រលានយន្តហោះនេះបានបើកដំណើរការលើកដំបូងនៅឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៩៥ (លើកលែងជំនាន់របបប្រល័យពូជសាសន៍ប៉ុលពត) ដែលមានឈ្មោះថា អាកាសយានដ្ឋានរាមឬកងកេង ស្ថិតនៅក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចម្ងាយជាង២០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងផែនការលើផ្ទៃដីជាង១២០ហិកតា ដែលមានកម្រិតប្រតិបត្ដិការជាមូល ដ្ឋានលំដាប់ថ្នាក់ស៊ីស្រ៊ីC3 ត្រូវបានបើកសម្ពោធឲ្យដំណើរការនៅឆ្នាំ១៩៦៣។ ចន្លោះឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០០៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរការគ្រប់គ្រងឱ្យទៅក្រុមហ៊ុនអារីស្ដុន នៅឆ្នាំ១៩៩៥ វាត្រូវបានប្ដូរឈ្មោះទៅជា អាកាសយាន្ដដ្ឋានអន្ដរជាតិក្រុងព្រះសីហនុ តម្លើងកម្រិតប្រតិបត្ដិការទៅជាអន្ដរជាតិលំដាប់ថ្នាក់ហ្វ័រស៊ី4C។

រហូតមកដល់ការសព្វថ្ងៃនេះ ព្រលានយន្តហោះនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្ដរជាតិ ដែលហៅកាត់ថា (SSCA) ចាប់ពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ននេះ ត្រូវបានប្ដូរឈ្មោះទៅជា អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here