ក្រុមហ៊ុនាំចូលរថយន្តធំជាងគេនៅកម្ពុជាទទួលបានកំណើនចំណូលវិជ្ជមានទោះស្ថិតក្នុងពេលមានវិបត្តិ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMAC) ដែលជាក្រុមហ៊ុនាំចូលរថយន្តធំជាងគេនៅកម្ពុជា ទទួលបានចំណូលចំនួន៤៨១,៧ពាន់លានរៀល កើនឡើងចំនួន១៣,៨%នៅត្រីមាសទី១ ឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលបានជូនផ្សារហ៊ុនកម្ពុជា នៅដើមខែមិថុនា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុនបានឱ្យដឹងថា ការកើនឡើងនេះគឺដោយសារកំនើនការលក់ ជាពិសេស ផ្នែករថយន្ត Ford នៅត្រីមាសទី១ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដែលមានចំនួន៤៩,៣ពាន់លានរៀល កើនឡើងចំនួន ២៤,៣% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន RMAC បានថ្លែងថា ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោ​យសារការផ្ទុះ ឡើងនករណីជម្ងឺកវីជ-១៩។ ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ ស្នើសុំឲ្យបញ្ឈប់ការធ្វើដំណើរពីខេត្ត មួយទៅខេត្តមួយផ្សេងទៀត ផ្សាទំនើប ភោជនីយដ្ឋាន និងទីកន្លែប្រជុំជនជាច្រើនត្រូវបានបិទ ហើយអាជីវកម្ម ទាំងអស់បានធ្លាក់ចុះយ៉ាងខ្លាំងៗ។

លោកបានថ្លែងបន្តថា ក្នុងអំឡុងត្រីមាសទី១ អាជីវកម្មរបស់ក្រុមហ៊ុន RMAC បានរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។ ការលក់ មានការកើនឡើង១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុខ ដែលបង្ហាញពីភាពខ្លាំងក្លានៃតម្រូវការលើ ផលិតផលសំខាន់ៗរបស់យើងជាពិសេស យានយន្ដម៉ាក Ford និងគ្រឿងចក្រកសិកម្មពីម៉ាក John Deere។

លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបន្តបើកសម្ពោធនូវផលិតផល ដែលត្រូវនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើប ច្ចេកវិទ្យា ការប្រើប្រាស់ប្រេងតិច និងសុវត្ថិភាពរបស់អតិថិជនចំពោះ ផលិតផលដែលយើងបានលក់។

លោកបានបន្ថែមថា ក្រុមហ៊ុនRMAC នឹងបន្តអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម ជាក្រុមហ៊ុនផ្គត់ផ្គង់និងថែទាំ ឈានមុខគេផ្នែកយានយន្ត គ្រឿងបរិក្ខារកសិកម្ម សំណង់ និងគ្រឿងបរិក្ខារជំនួយ (materials handling equipment) ដែលមាន ស្តង់ដារលំដាប់ពិភពលោកនៅប្រទេសកម្ពុជា។

ទ្រព្យសកម្មសរុបនៅចុងត្រីមាសទី១ ឆ្នាំ២០២១ មានចំនួន៤២៨,៣ពាន់លានរៀល ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៤១៨,៩ពាន់ លានរៀល មានន័យថាទ្រព្យសកម្មសរុបកើនឡើង២,២%។ ម៉្យាងវិញទៀត បំណុលសរុបគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២១ មានចំនួន ១៩៧,២ពាន់លានរៀល១៤% ទាបជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ២២៩,២ពាន់លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here