ដោយៈ សាវុធ
ភ្នំពេញៈ បញ្ហាប្រឈមធំបំផុតរបស់អ្នកគឺការស្វែងរក និងចាប់យកអតិថិជនសម្រា ប់អាជីវកម្មខ្នាតតូច ហើយតែងតែមានភាពប្រែប្រួលជីវកម្ម ក្នុងរយៈពេលពីរបីខែប៉ុណ្ណោះ បន្ទាប់មកអតិថិជនបានបញ្ឈប់ការគាំទ្រវិញ ដោយគ្មានហេតុផលច្បាស់លាស់។

នៅពេលអតិថិជនឈប់គាំទ្រដូចនេះ រឿងចុងក្រោយដែលសហគ្រិនគួរធ្វើ គឺគ្មានអ្វីក្រៅពីនៅស្ងៀមតែប៉ុណ្ណោះ ហើយមិនមានរូបមន្តងាយស្រួល សម្រាប់ភាពជោគជ័យក្នុងអាជីវកម្មខ្នាតតូចនោះទេ ប៉ុន្តែមានមធ្យោបាយជាច្រើន ដើម្បីបំផុសគំនិតឱ្យទទួលបានអតិថិជនថ្មីៗ និងរៀនបន្ថែមអំពីក្រុមហ៊ុនព្រមទាំងមនុស្ស ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនអ្នក។
ត្រូវដឹងអំពីភាពទៀងទាត់របស់អ្នក
អាជីវកម្មតែងតែត្រូវស្វែងរកអតិថិជនថ្មី ដើម្បីណែនាំផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនពួកគេ ប៉ុន្តែជារឿយៗពួកគេ ក៏មានអតិថិជនដែលគាំទ្រ ពួកគេយ៉ាងពេញទំហឹងរួចមកហើយដែរ។
អតិថិជនទាំងនោះ អាចផ្តល់នូវការយល់ដឹង ដើម្បីជួយអ្នកក្នុងការរីកចម្រើន។ សហគ្រិន អាជីវកម្មខ្នាតតូច អាចរៀនបានច្រើនអំពីក្រុមហ៊ុនរបស់ពួកគេ ដោយសួរទៅអតិថិជនថា ហេតុអ្វីបានជាពួកគេពេញចិត្ត និងប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនខ្លួន។
អ្នកត្រូវធ្វើការស្វែងយល់ថា តើពួកគេជានរណា ហើយមើលទៅថាតើមានភាពស្រដៀងគ្នាក្នុងចំណោមអតិថិជន ដែលធ្លាប់គាំទ្រផលិតផល ឬសេវាកម្មរបស់លោកអ្នកកន្លងមក ដែលអាចជួយអ្នករកអតិថិជនថ្មីបានដែរឬទេ។ អ្នកអាចរៀនអ្វីមួយអំពីការត្អូញត្អែរ ឬការព្រួយបារម្ភរបស់អតិថិជន អំពីអាជីវកម្មរបស់អ្នក ដែលអាចជួយអ្នករកដំណោះស្រាយ បញ្ហា ដើម្បីទាក់ចិត្តរបស់អតិថិជន អោយបានមុនពេលពួកគេទៅជ្រើសយកការប្រើប្រាស់ផលិតផល ឬសេវាកម្មនៅកន្លែងផ្សេងទៀត។
រក្សាបុគ្គលិករបស់អ្នកឱ្យបានរឹងមាំ និងស្មោះត្រង់
ម្ចាស់អាជីវកម្មខ្នាតតូចអាចធ្វើអី្វគ្រប់យ៉ាង ប៉ុន្តែពួកគេមិនអាចធ្វើវាបានទាំងអស់នោះទេ។ ដើម្បីធានាថាអាជីវកម្មទទួលបានជោគជ័យ សហគ្រិនត្រូវជួលនិយោជិក ដែលមានការតាំងចិត្តតាំងតែពីដើមដំបូង ហើយត្រូវប្រាកដដែរថាពួកគេ មានអារម្មណ៍សប្បា យរីករាយក្នុងការធ្វើការ ដរាបណាពួកគេនៅជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននេះ។ នៅក្នុងឧស្សាហកម្មសេវាកម្ម ពួកគេមានទំនាក់ទំនងជាមួយអតិថិជនជានិច្ច ហើយពួកគេថែមទាំងមានគំនិតអំពីរបៀប ទទួលបានអតិថិជនបន្ថែម ឬហេតុអ្វីអតិថិជនមិនអាចត្រឡប់មកវិញមានន័យថា អតិថិជនឈប់ប្រើប្រាស់សេវាកម្មរបស់ពួកគេតទៀត។
កសាងបទពិសោធន៍កាន់តែប្រសើរឡើងជាមួយមិត្តសហគ្រិនរបស់អ្នក
ការប្រកួតប្រជែងជំរុញឱ្យអាជីវកម្ម មានការច្នៃប្រឌិតគំនិតបង្កើតថ្មី ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ ក្នុងការស្វែងរកជំនួយបន្តិចបន្តួចឬភាពជាដៃគូ។ អាជីវកម្មពីរដែលអាចជំនួសគ្នាបាន នៅពេលត្រូវបានផ្អាកដំណើរការ អាចចាប់ផ្តើមការលក់របស់ពួកគេជាមួយគម្រោងដ៏ល្អមួយជាមួយដៃគួសហការ៕