ពន្ធដារខេត្តកំពតប្រមូលចំណូលបានជាង៣លានដុល្លារកើនជាង១០ភាគរយ

ដោយៈតារា
ភ្នំពេញៈ សាខាពន្ធដារខេត្តកំពតបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការប្រមូលចំណូលពន្ឋមិនបានថមថយចុះនោះទេ ដោយពន្ឋដាខេត្តរកចំណូលបានជាង៣ លានដុល្លារ កើនឡើងជាង១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ឬស្មើនឹងជាង៧១ភាគរយនៃផែនការឆ្នាំ។

ប្រធានសាខាពន្ធដារខេត្តកំពត លោកហៀន សុខល់ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ មិថុនានេះថា កំនើននៃចំណូលពន្ឋនាឆ្នាំនេះ ដោយសារ ទី១ ការប្រមូលពន្ធលើប្រាក់ចំណូល ឬពន្ធលើប្រាក់ចំណេញ របស់ក្រុមហ៊ុននីមួយៗ ទី២ ពន្ធលើប្រាក់បៀវត្សរ៍កើនឡើង និងទី៣ ពន្ធប្រថាប់ត្រា ក៏មានការកើនឡើងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឲ្យដឹងផងដែរថា បំណូលពន្ធដារថវិកាថ្នាក់ជាតិ ក្នុងខែឧសភា បានជាង៩០០លានរៀល បូកបន្តប្រាំខែជាង៧០០០លានរៀល ស្មើ៧៤.៩ភាគរយ នៃផែនការឆ្នាំ។

ដោយឡែកចំណូលថវិកាថ្នាក់ក្រោមជាតិ ក្នុងខែឧសភា ប្រមូលបាន១១៩៨លានរៀល បូកបន្តប្រាំខែបានជាង៧០០០លានរៀល ស្មើនឹង៦៨,៦ភាករយនៃផែនការឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here