ដោយៈ សាវុធ
ភ្នំពេញៈ ដូចគេថា អ្នកធ្វើការអាចរកស៊ីបាន តែអ្នករកស៊ីមិនអាចមកកាន់ការងារតាមមុខជំនាញបាននោះទេ។ ចុះបើរកស៊ីផងធ្វើការផងវាយ៉ាងម៉េចវិញ? ច្បាស់ណាស់ថាអាចទៅរួច តែត្រូវយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការងារ និងមុខរបរបានរលូន? អត្ថបទនេះល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។
ទី១) ត្រូវច្បាស់ថាមុខរបររបស់អ្នកមានទីផ្សារ
ជាការពិតណាស់ ការច្បាស់ក្នុងចិត្តថាមុខរបរអ្នកមានទីផ្សារដែលមានសង្ឃឹមច្រើនក្នុងការប្រឡូកជាការល្អនិងប្រុងប្រយត្ន័ទុកមុន។ ព្រោះថាបើផលិតផលឬអាជីវកម្មរបស់អ្នកអាចមិនសូវទទួលបានចំណាប់អារម្មណ៌ នោះអ្នកនឹងប្រឈមការខាតបង់។ ឧទាហរណ៍៖ នៅកម្ពុជាបើអ្នកមានចំណាប់អារម្មណ៌ចង់បង្កើតរបរទាក់ទងនឹងរបស់ញាុំដូចនេះមុននឹងសម្រេចចិត្តបណ្ដាក់ទុនអ្នកត្រូវសិក្សាជាមុនសិន ពីប្រជាជនខ្មែរថាតើពួកគាត់ចូលចិត្តអ្វី? ត្រូវការអ្វី? ដើម្បីដាក់ឲ្យចំគោលដៅ។
ទី២) បែងចែកឲ្យដាច់នូវម៉ោងការងារនិងម៉ោងរកស៊ី
ដរាបណាអ្នកមិនទាន់បោះបង់ការងារ នោះមាននយ័ថា អ្នកនៅតែមានតួនាទីជាបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុន។ អាស្រយ័ហេតុនេះហើយ អ្នកគួរដាក់កាលវិភាគឲ្យបានត្រឹមត្រូវរវាងម៉ោងធ្វើការនិងរកស៊ី។ កុំរវល់តែចុចទូរសព្ទ័វីវក់នឹងការរកស៊ី ហើយមិនបានយកចិត្តទុកដាក់នឹងការងារ។ ទង្វើបែបនេះអាចប៉ះពាល់ដល់ដំណើរការក្រុមហ៊ុន ព្រមទាំងប្រឈមមុខនឹងការត្រូវមាត់មេ។ ស៊ូលាឈប់ពីការងារប្រសើរជាង ទៅធ្វើការទាំងគ្មានព្រលឹងក្នុងខ្លួន។
ទី៣) ត្រូវចេះប្រើបច្ចេកវិទ្យាឲបានត្រឹមត្រូវ
ជាការពិតណាស់បច្ចេកវិទ្យាបានក្លាយជារបស់សំខាន់និងផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប។ កាលពីមុន សម្រាប់អ្នករកស៊ីការប្រាស្រយ័ទាក់ទងឲ្យបានដិតដល់ជាមួយអតិថិជនមានការលំបាកច្រើន ប៉ុន្ដែសម្រាប់សតវត្សន៍ថ្មីនេះលែងជាឧបសគ្គទៀតហើយ។ អ្នកអាចប្រាស្រ័យទាក់ទង ទទួលការកម្មង់ ទទួលសាច់ប្រាក់ និងការដឹកជញ្ជូនដល់អតិថិជនបានយ៉ាងងាយ ទោះបីជាកំឡុងពេលធ្វើការក៏ដោយ៕ Spean៕