ក្រសួងពីរពិភាក្សាគ្នាលើការពង្រឹងយន្តការការគ្រប់គ្រងទិញលេខចុះបញ្ជីលេខពិសេស ពាក់ព័ន្ធនិងឈ្មោះម៉ាកពាណិជ្ជកម្ម

ដោយៈ កែវ សុខហេង

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាណិជ្ជកម្ម បានពិភាក្សាពីលទ្ធភាព ក្នុងការពង្រឹងយន្តការគ្រប់គ្រងទិញលេខចុះបញ្ជីលេខ ពិសេសផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងឈ្មោះម៉ាកពាណិជ្ជកម្ម។

កិច្ចប្រជុំកាលពីម្សិលម៉ិញនេះ ដឹកនាំដោយលោក ឈួន វ៉ន់ អគ្គនាយក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួង សាធារណការ និងដឹកជញ្ជូន លោក ហូ ស៊ីវយ៉ុង អគ្គនាយក អគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ បានផ្តោតសំខាន់ ទៅលើការប្រើប្រាស់យន្តការបច្ចេកវិទ្យា ដែលមានលក្ខណៈស្វ័យប្រវត្តិ ដើម្បីធានាគ្រប់គ្រង ផ្ទៀងផ្ទាត់រាល់ការទិញលេខ ចុះបញ្ជីសេសផ្ទាល់ខ្លួនទាំងឡាយណា ដែលមានពាក់ព័ន្ធនឹងឈ្មោះម៉ាកពាណិជ្ជកម្ម។ ការដាក់ចេញនូវយន្តការបច្ចេកវិទ្យារួមគ្នានេះ គឺមានលទ្ធភាពអាចធ្វើទៅបាន។

ជាជំហានបន្ទាប់ ក្រសួងស្ថាប័នទាំងពីរនឹងធ្វើការស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំ និងកំណត់ពេលវេលាសមស្របមួយ រៀបចំតភ្ជាប់ប្រព័ន្ធ និងបទដ្ឋានគាំទ្រគំនិតផ្តួចផ្តើមនេះ ឱ្យមាននិរន្តរភាព សុវត្ថិភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាគ្រប់គ្រង ការប្រើប្រាស់លេខ សម្គាល់យានយន្តពិសេសផ្ទាល់ខ្លួន ឱ្យមានលក្ខណៈសមស្របផ្តល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងជំរុញការប្រមូល ចំណូលមិនមែនសារពើពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here