អត្រាអតិផរណានៅកូរ៉េហក់ឡើងខ្ពស់បំផុតមិនមានធ្លាប់មានក្នុងរយៈពេល៩ឆ្នាំ

ដោយៈ ឆូ
អន្តរជាតិៈ ទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃពុធថា តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើង២,៦ភាគរយនៅក្នុងខែឧសភា ធៀបនឹងដូចគ្នាកាលពីឆ្នាំមុននេះ ដែលជាកំណើនខ្ពស់បំផុត ចាប់តាំងពីខែមេសាឆ្នាំ២០១២ និងបានកើនឡើង២,៣ភាគរយនៅក្នុងការស្ទង់មតិរ៉យទ័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព៍ត៌មានCNAនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

អតិផរណាទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែឧសភា គិតត្រឹមរយៈពេល៩ឆ្នាំចុងក្រោយ ហើយបានអំពាវនាវឱ្យមានការរឹតបន្តឹងរូបិយវត្ថុបន្តិចម្តងៗ ទោះបីជាការកើនឡើងនេះបណ្តាលមកពីការឡើងថ្លៃប្រេង និងតម្លៃផលិតផលកសិកម្មក៏ដោយ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង២,៦ភាគរយក្នុងខែឧសភា ធៀបនឹងខែដូចគ្នាកាលឆ្នាំមុន ដែលជាកំណើនខ្ពស់បំផុតចាប់តាំងពីខែមេសាឆ្នាំ២០១២ និងប៉ាន់ស្មានជាមធ្យមកើនឡើង២,៦ភាគរយនៅក្នុងការស្ទង់មតិរ៉យទ័រ និងបានកើនឡើង២,៣ភាគរយ កាលពីខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងខែឧសភា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលវិបត្តិ ដោយសារជំងឺកូវីដ១៩ ប៉ះពាល់ដល់តម្រូវការ និងចង្វាក់ផ្គត់ផ្គង់។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បាននិយាយថា ផលប៉ះពាល់ពីការរំខានដល់ការផ្គត់ផ្គង់បណ្តោះអាសន្ន សម្រាប់ផលិតផលកសិកម្មមួយចំនួន និងតម្លៃប្រេង នឹងធូរស្រាលទៅមុខ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បានមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងត្រៀមទប់ទល់នឹងហានិភ័យអតិផរណា និងចាត់វិធានការ ដើម្បីធ្វើឱ្យតម្លៃទំនិញប្រើប្រាស់នៅមានស្ថេរភាព”។

ទិន្នន័យកាលពីថ្ងៃពុធបានបង្ហាញថា ថ្លៃដើមផលិតផលកសិកម្ម និងជលផលបានកើនឡើង១២,១ភាគរយនិងតម្លៃប្រេងកើនឡើង២៣,៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here