សម្ដេចតេជោស្នើសហរដ្ឋអាមេរិកពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជា ជំពាក់ទៅតាមដំណាក់កាល

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងជំនួបជាមួយជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅល្ងាចថ្ងៃទី១ មិថុនា ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសហរដ្ឋអាមេរិកពិនិត្យពិចារណា ដោះស្រាយបំណូលដែលកម្ពុជាជំពាក់ទៅតាមដំណាក់ៗ។

សម្ដេចបានស្នើទៅកាន់លោកប្រធានាធិបតី Joe Biden តាមរយៈលោកជំទាវ Wendy R. Sherman ពិចារណាដោះស្រាយបំណុលដែលកម្ពុជា មានតាមវិធីទ្វេរភាគី ដោយទី១ អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះ តាមកម្មវិធីឡើងវិញបន្តិចម្ដងៗ ទី២ សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និងទី៣ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក គឺសំណងចំនួន៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឱ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

កន្លងមកសម្ដេចក៏បានមានប្រសាសន៍ថា បំណុលដែលកម្ពុជាជំពាក់កាលពីជំនាន់លុន នល់ មិនមែនយកមកអភិវឌ្ឍនោះទេ គឺយកមកធ្វើសង្គ្រាម និងសម្រាប់ច្បាំងទៅវិញ ។

ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនឯកឧត្តមប្រធានាធិបតី Joe Biden៕

LEAVE A REPLY

Please enter your comment!
Please enter your name here